អ្នកសារព័ត៌មានគួរត្រៀមខ្លួនបែបណាដើម្បីយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានដែលជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ : អ្នកសារព័ត៌មានគួរត្រៀមខ្លួនបែបណាដើម្បីយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានដែលជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា។ នេះជាការលើកឡើងរបស់លោក ពុយ គា អ្នកសារព័ត៌មានអាជីពជើងចាស់ អ្នកជាអ្នករាយការណ៍ការសែតជប៉ុនប្រចាំកម្ពុជា។

លោក បានលើកឡើងថា, ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំមកពី៣៤ប្រទេសនិងស្ថាប័នអន្តរជាតិធំៗ តើកម្ពុជាបានផលចំណេញអ្វី? មានអ្វីថ្មី? តើកម្ពុជាដើរតួរនាទីយ៉ាងណាចំពោះថ្មក្តៅ៥ដុំដែលបានដាក់លើតុកម្ពុជា៖ ភូមា ម៊ីស៊ីលកូរ៉េខាងជើង ជម្លោះនៅសមុទ្រចិនខាងត្បូង ជម្លោះតៃវ៉ាន់ជាមួយចិន និងសង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី? មេដឹកនាំមកពីមហាអំណាចណាខ្លះមកកម្ពុជា? ប្រធានាធិបតីអាម៉េរិក នាយករដ្ឋមន្រ្តីចិន និងនាយកដ្ឋមន្រ្តីជប៉ុន ។ល។ និងពិភាក្សារឿងអ្វីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសន្យាអ្វីសម្រាប់កម្ពុជា? មានរឿងរ៉ាវច្រើនជាងនេះទៀតដែលអ្នកសារព័ត៌មានជាន់ខ្ពស់កម្ពុជាជិត១០០រូបបានចូលរួមនិងចោទជាសំណួរនៅវេទិការដែលរៀបចំឡើងដោយក្លឹបអ្នកាសែតកម្ពុជានៅថ្ងៃសុក្រនេះ។
លោក ពុយ គា បានបន្តថា អ្នកសារព័ត៌មានជិត២ពាន់នាក់មកពី៣១ប្រទេសបានចុះឈ្មោះមកយកព័ត៌មានពេលកិច្ចប្រជុំសប្តាហ៍ក្រោយនៅកម្ពុជា។
ថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានសូមស្វាគមន៍ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា!

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print