ដោយសារ​ភ្លេីងប្រចណ្ឌ​ ក្លាយជារឿងអំពើ​ហិង្សា​ប្តីវាយ​ប្រពន្ធ​ ចុងក្រោយ​ជាប់ខ្នោះដៃ​

ចែករំលែក៖

ខេត្ត​​កោះកុង​៖​ ព្រោះតែភ្លេីងប្រចណ្ឌ​ បុរសម្នាក់​បានប្រើ​អំពើ​ហឹ​ង្សា​ លើ​ប្រពន្ធ​បណ្ដាលឱ្យ​រងរបួស​យ៉ាងដំណំលើរាងកាយ​ ក៏ត្រូវកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ ចុះទៅ​ឃាត់ខ្លួន​​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ កាលពីថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ម្សិលមិញនេះ​​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់ឈ្មោះ​ ហុង​ បញ្ញា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នគរបាល​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ពី​បទ​ប្រើ​អំពើ​ហឹ​ង្សា​ លើ​ប្រពន្ធ​ដោយ​ការ​ប្រចណ្ឌ​ យោងតាម​បណ្តឹង​របស់​ឈ្មោះ​ ឈុំ​ ស្រី​រ័​ត្ន​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​បំរើ​ការងារ​នៅ​ KTV​ មាន​ទីលំនៅ​ស្នាក់​នៅ​បន្ទប់​ជួល​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​

​សូមជម្រាបថា​ ​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​ច្របាច់ក​ជន​រង​គ្រោះ​ ​និង​បាន​យក​អំបែង​កញ្ចក់​ចាក់​ចំពោះ​ជន​រង​គ្រោះ​ដោយសារ​ប្រចណ្ឌ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​

...

​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print