ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា៖ កម្លាំងសមត្ថកិច្ចជំនាញក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនចោរប្រុសស្រីពីរនាក់ ក្រោយលួចម៉ូតូបានសម្រេចរួចគេចខ្លួនជិតកន្លះខែ និងបង្ហាញមុខជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៩និង៣០នាទី រំលងអាធ្រាត្រ នៅចំណុចភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) មួយបានកើតឡើងបង្កឡើងដោយជនសង្ស័យ ០២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋចំនួន ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមរួចគេចខ្លួនបាត់ បន្ទាប់ពីទទួលបានពត៌មាននេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានវត្ថុតាង ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ឡើងតែមឆ្នាំ២០២២ ពណ៌ក្រហម ដែលជាផលនៃអំពើចោរកម្ម។
ជនរងគ្រោះឈ្មោះ ព្រំ សៅមុន្នី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់ ម៉ូតូម៉ាកឌ្រីមសង់សេ១២៥ សេរ៊ីឆ្នាំ ២០១៨ ពណ៍ក្រហម ។
ជនសង្ស័យចំនួន០២នាក់មានឈ្មោះ ៖
១-ឈ្មោះ ជីម ពន្លក ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ លុក ស្រីណែត ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តុ ស្នាក់នៅភូមិ ០២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានជាក់ស្តែងមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាកអាសង់សេរ៊ីឆ្នាំ ២០១៨ ពណ៍ក្រហម ចំនួន០១គ្រឿង (ផលនៃអំពើចោរកម្ម) ។
-ទូរស័ព្ទម៉ាក iphone xs max ពណ៍ទឹកមាស ០១ គ្រឿង ។
បច្ចុប្បន្នការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី តាមផ្លូវច្បាប់ ៕ ដោយ៖សហការី