រញ្ជួយដី៦,៣រ៉ិចទ័រនៅនេប៉ាល់ ស្លាប់កើនឡើងដល់៩នាក់

ចែករំលែក៖

ការរញ្ជួយដីកម្រិត៦,៣ រ៉ិចទ័របណ្តាលឱ្យកក្រើកញាប់ញ័រប្រទេស នេប៉ាល់ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកាធ្វើឱ្យមានអ្នកស្លាប់កើនឡើងដល់៩នាក់ ។

មជ្ឈមណ្ឌលជាតិទទួលបន្ទុកពីការរញ្ជួយដី (NCS) របស់ប្រទេសនេប៉ាល់បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅម៉ោង២និង១២រំលងអធ្រាត្រថ្ងៃទី៩ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងជម្រៅប្រហែល១០ គីឡូម៉ែត្រ។ ការរញ្ជួយដីអាចបង្កការញាប់ញ័រដល់ទីក្រុង New Delhi ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌា និងតំបន់ជុំវិញ។ នេះជាការរញ្ជួយដីលើកទី២នៅនេប៉ាល់ក្នុងរយៈពេល២៤ម៉ោង។ មុននេះ ការរញ្ជួយដីកម្រិត៤.៥រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា។
ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI បានរាយការណ៍ថា មនុស្សចំនួន៩នាក់ត្រូវបានគេរកឃើញថាស្លាប់ បន្ទាប់ពីផ្ទះមួយខ្នងបានដួលរលំពីការរញ្ជួយដី នៅក្នុងស្រុក Doti នៃប្រទេសនេប៉ាល់។
ការរញ្ជួយដីនេះស្ថិតនៅចម្ងាយប្រហែល១៥៨គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Pilibhit ដែលជាទីក្រុងមួយនៅក្នុងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា ហើយបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ៕ ដោយធីរីណា

រូប​ថត​ :​ TTXVN

...

រូប​ថត​ :​Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print