សមត្ថកិច្ចចុះមកអប់រំដល់ផ្ទះអ្នកភូមិ១៥នាក់ ឱ្យឈប់ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ចុះមកអប់រំដល់ផ្ទះអ្នកភូមិ១៥នាក់ អោយឈប់ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។

ការចុះនេះធ្វើឡើងនាថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកហែមសាមុត អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៏បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពីពលរដ្ឋបានរាយការណ៍ថា មានបងប្អូនពលរដ្ឋភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ រកស៊ីបទល្មើសនេសាទឆក់ត្រីខុសច្បាប់ នៅ ថ្ងែទី០៨ខែវិច្ចិកា ឆ្នាំ២០២២ ។

កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍របស់លោកបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ  លោកមេភូមិឬស្សីអម និងកម្លាំងប្រជាការពារភូមិ បានចុះដកអឹមភ្លឺឆក់ត្រីតាមខ្នងផ្ទះ ស្ថិតនៅក្នុងភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដែល រកស៊ីបទល្មើសនេសាទឆក់ត្រី ដកបានសរុប១៣គ្រឿងនិងដងឆកត្រីចំនួន១៣គ្រឿងរូច បានធ្វើកិច្ចសន្យាអប់រំ អោយឈប ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ត ទៅទៀត សរុប១៥នាក់។

...

ប្រភពបន្តថា  សម្ភារះដកហូតបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រដើម្បីរង់ចាំការដុតបំផ្លាញនៅពេលលក្រោយបន្តទៀត៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print