Manchester City និង Chelsea ប្រជែងគ្នាចង់បាន Rafael Leao ពី AC Milan ក្នុងតម្លៃ១០៥លានផោន

ចែករំលែក៖

ក្លិប Manchester City និង Chelsea ត្រូវ បាន គេ រាយការណ៍ ថា នឹង ប្រជែងគ្នា យក តារា ឆ្នើម Rafael Leao របស់ក្លិប AC Milan ក្នុង ទីផ្សារ ដោះដូរ កីឡាករ ខែមករាខាងមុខ។

 ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ២៣ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបកំពូលរបស់អឺរ៉ុបចាប់តាំងពីយុទ្ធនាការដ៏ជោគជ័យរបស់គាត់កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន១១ គ្រាប់ ខណៈដែលក្រុមរបស់លោក Stefano Pioli បានឈ្នះSerie A ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១។

 កីឡាករ Leao ត្រូវបានគេដាក់ឈ្មោះថា Serie A MVP សម្រាប់ឆ្នាំ២០២១២០២២ ហើយបានបន្តភ្លឺស្វាងម្តងទៀតក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៩ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួនត្រឹមតែ១៧ប្រកួតប៉ុណ្ណោះរហូតមកដល់ពេលនេះនៅទូទាំងក្របខ័ណ្ឌ Serie A និង Champions League

ទោះជាយ៉ាងណាក៏ដោយក្លិប AC Milan កំពុងរៀបចំខ្លួនសម្រាប់ការផ្តល់ជូនប្រាក់ដ៏ធំនៅប្រហែល១០៥លានផោនក្នុងខែមករាដើម្បីចង់បន្តឲ្យកីឡាករខាងលើបន្តនៅអ៊ីតាលី។ នេះបើយោងតាមកាសែតអ៊ីតាលីចេញផ្សាយកាលពីថ្ងៃអាទិត្យ

របាយការណ៍ដដែលបានបង្ហាញថា AC Milan អាចនឹងពិចារណាលើការផ្ទេរប្រាក់សម្រាប់ខ្សែប្រយុទ្ធ រូបនេះប្រសិនបើការផ្តល់ជូនត្រឹមត្រូវត្រូវបានធ្វើឡើង ដោយសារពួកគេមិនចង់ប្រថុយនឹងការបាត់បង់តារាម្នាក់ទៀតលើការផ្ទេរដោយមិនមានតម្លៃខ្លួន។ ក្រុមរបស់លោក Stefano Pioli បានបាត់បង់កីឡាករដូចជា Gianluigi Donnarumma, Hakan Calhanoglu និង Franck Kessie ក្នុងរយៈពេល១៨ខែចុងក្រោយ ដូច្នេះហើយ Leao នៅសល់តែកុងត្រារហូតដល់រដូវក្តៅឆ្នាំ២០២៤ អាចជាជម្រើសដ៏សមរម្យមួយ។

ក្លិប Chelsea បានចាប់អារម្មណ៍លើ Leao ក្នុងអំឡុងពេលរដូវក្តៅ ហើយនឹងបន្តការចាប់អារម្មណ៍ក្នុងខែមករា បើទោះបីជាក្លិបអាចព្យាយាមប្រើប្រាស់កីឡាករដែលមានខ្សែរប្រយុទ្ធ Armado Broja, Christian Pulisic Hakim Ziyech ជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីបញ្ចុះថ្លៃដើមក៏ដោយ។

ចំណែកក្លិប Man City កំពុងសម្លឹងមើលការពង្រឹងជម្រើសរបស់ពួកគេក្នុងតំបន់ប្រយុទ្ធដោយបានលក់ Raheem Sterling ទៅChelsea នៅរដូវក្តៅ ហើយមើលឃើញ Leao ជាគោលដៅសំខាន់។ ទាំង Man City និង Chelsea នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Manchester United និង PSG ដែលបានបង្ហាញចំណាប់អារម្មណ៍ពីមុនផងដែរចំពោះកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ AC Milan នៅតែប្តេជ្ញាចិត្តចង Leao ចុះកិច្ចសន្យារយៈពេលវែង ហើយត្រូវបានគេនិយាយថា នឹងមានការពិភាក្សាបើកចំហរលើកិច្ចព្រមព្រៀងថ្មីមួយ មុនពេលដែលគាត់ចាកចេញទៅចូលរួម World Cup ជាមួយជម្រើសជាតិនៅឆ្នាំ២០២២នេះ។

 ការប្រកួតចុងក្រោយរបស់ក្រុម AC Milan មុនពេលការផ្អាករដូវកាលគឺត្រូវប៉ះជាមួយក្រុម Fiorentina នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ។ បន្ទាប់មក Leao ត្រូវបានកំណត់ទៅប្រទេសកាតារហូតដល់ខែធ្នូ ជាមួយនឹងទីផ្សារដោះដូរកីឡាករខែមករាក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup (រូបភាព Daily mail)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print