ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ខែ វិឆ្ឆិកាឆ្នាំ២០២២នេះសម្តេច តេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Facebook ផ្លូវការដោយរៀបរាប់ថា កំសត់កូនពុកបើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយ ក៏ពុកមិនភ្លេចដល់កូនដែរ។ថ្ងៃនេះជាខួបលើកទី៤៦ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូន(១០វិច្ឆិកា ១៩៧៦_១០វិច្ឆិកា២០២២)។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តនៅលើបណ្ដាញ facebook ថា រយៈពេល៤៦ឆ្នាំជារយៈពេលដ៏វែងតែពុកនិងម៉ែមិនដែលភ្លេចនូវរឿងឈឺចាប់ដែលបានកើត ឡើងសម្រាប់រូបកូនព្រមទាំងពុកនិងម៉ែនាពេលនោះដែរ។ទឹកភ្នែករាប់លានដំណក់របស់ពុកដែលហូរធ្លាក់មកវាតែងតែដាស់តឿនពុកឲ្យបន្តការខិតខំលប់បំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា។
...
សម្តេចបញ្ជាក់ថា “សូមកុំឲ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសាជាថ្មីម្តងទៀត”៕ដោយ៖ សូរិយា