សន្តិសុខយាមក្លឹប បើករថយន្តភ្ញៀវទៅរកកន្លែងចតជ្រុល ចង្កូតឡើងលើឃឿនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសជាសន្តិសុខម្នាក់យាមនៅក្លឹបមួយកន្លែង ក្នុងបរវិណបឹងកក់ បើករថយន្តម៉ាកលិចស៊ីសGS-300 មួយគ្រឿង ដែលភ្ញៀវបើកមកចូលក្លឹប ទៅរកកន្លែងចត បណ្តាលឲ្យជ្រុលចង្កូតទៅឡើងលើឃឿនពុះចែកចែកទ្រូងផ្លូវរងការខូចខាតនិងកល់ជាប់ទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ខែ វិឆ្ឆិកាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១១៣ កែងនឹងផ្លូវ ៦០៦ ក្នុងបរិវេណបឹងកក់ដែលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេត្តបានឲ្យដឹងថាមុនកើតហេតុគឺឃើញមាននារីម្នាក់បើករថយន្តលិចស៊ីស GS- 300 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AI-6870មកចូលក្លឹបនៅក្បែរកន្លែងកើតហេតុខាងលើ ខណៈនោះក៏ឲ្យសន្តិសុខដែលយាមនៅក្លឹបជួយបើករថយន្តទៅរកកន្លែងចត ខណៈនោះសន្តិសុខក៏បានឡើងបើកធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ទិសដៅ ពីជើងទៅត្បូងខណៈមកដល់ចំណុចកែងនិងផ្លូវ ៦០៦ ក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញដោយល្បឿនលឿនដល់កន្លែងកើតហេតុខាងលើ បួងចង្កូតមិនទាន់ក៏ជ្រុលឡើងលើឃឿននពុះចែកទ្រូងផ្លូវអូសរថយន្តទៅមុខជាច្រើនម៉ែត្ររងការខូចខាត និងកល់ជាប់ទៅមុខលែងរួច។

...

ក្រោយកើតហេតុភាគីខាងរថយន្តនិងភាគីសន្តិសុខបានធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីសន្តិសុខបានយករថយន្តទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង ចំណែកឃឿនពុះចែកទ្រូងផ្លូវសន្តិសុខនិងសម្របសម្រួលគ្នាជាមួយភាគីខាងក្រុមហ៊ុនបន្តទៀតនៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print