ហៃឡិនឌ័របុកម៉ូតូបណ្ដាលឧ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់នៅក្រុងសេរីសោភ័ណ្ឌ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តហៃឡិនឌ័រ១គ្រឿងបុកម៉ូតូកាលពីរម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដាយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិសៃសិន សង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ជឿន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ(ស្លាប់) ទី២-ឈ្មោះ ម៉ិច តូ ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ទី៣-ឈ្មោះ ជឿន ជីន ភេទប្រុស អាយុ៧ឆ្នាំ រងរបួសធ្ងន់ ត្រូវជាកូនរបស់ឈ្មោះ ជឿន ដែលស្លាប់ អ្នកទាំងអស់រស់នៅក្នុងភូមិដីឡូត៏សៃសិន សង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ័។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅកន្លែងកើតហេតុប៉ូលិសចរាចណ៍ឃាត់ខ្លួនបានមនុស្សម្នាក់សង្ស័យជាតៃកុងរថយន្តព្រោះក្នុងរថយន្តមានមនុស្សតែម្នាក់ តែពេលនោះប៉ូលិសចរាចណ៍ក្រុងខាងលើមិនបញ្ចេញអត្តសញ្ញាណគេសង្ស័យថា មានគំនិតមួយលាក់ព័ត័មានដើម្បីឲ្យម្ចាស់អ្នកបើកបររួចផុតពីច្បាប់ ចំណែករថយន្តបង្ករម៉ាកហៃឡិនឌ័រចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-0833 ខូចខាតស្តុបផ្នែកថ្ពាល់ខាងឆ្វេង។

ប្រភពបញ្ជាក់ថា មុនកើតហេតុមានរថយន្ត១គ្រឿងម៉ាកហៃឡិនឌ័រ ពណ៌ស បានធ្វើដំណើរពីបើកក្នុងទិសដៅពីជើងទៅត្បូង ចំណែកអ្នករងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកសង់សេរីចាស់ ពណ៌ខ្មៅ អត់ស្លាកលេខ បានចេញពីផ្លូវលំឡើងផ្លូវជាតិលេខ៥ ក្នុងគោលដៅទៅទិសខាងជើងលុះដល់ចំណុចកើតហេតុជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចអន្តរាគមន៍វាស់វែងយករថយន្តសង្គ្រោះរបស់ស្នងការដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ    ឯសពជនរងគ្រោះបានប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ចំពោះម៉ូតូនឹងរថយន្តប៉ូលិសយកទៅរក្សាទុក្ខនៅកន្លែងស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីរក្សាទុក្ខដោះស្រាយតាមផ្លូវច្បាប់៕

FB_IMG_1464226246277

FB_IMG_1464226211529

FB_IMG_1464226220708

FB_IMG_1464226231971

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print