ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងអង្រឹងសង្ស័យជំងឺខ្យល់គរនៅក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអង្រឹងក្រោមផ្ទះ ខណៈបុរសរូបនេះពិសាបាយថ្ងៃត្រង់រួច ក៏ដេកតម្រង់ខ្នងបងប្អូនឃើញដេកយូពេកក៏ដើរទៅដាស់ស្រាប់តែដាច់ខ្យល់ស្លាប់បាត់តាំងពីពេលណានោះទេ ។

ហេតុការណ៍បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងអង្រឹងក្រោមផ្ទះបងប្អូនស្ថិតក្នុងភូមិសូរិយាលើ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ទេព ឃុន ហៅម៉ៅ អាយុ៥៩ឆ្នាំ រស់នៅភូមិ-ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រភពពីអាជ្ញាធរខាងលើបន្តថា តាមការរៀបរាប់ពីអ្នកស្រី ប៉ិល បានណារ៉ា អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះរស់នៅភូមិសង្កាត់ខាងលើឲ្យយដឹងថា ជនរងគ្រោះបានរាប់អានគ្នាជាយូរយាហើយ  ហើយខណៈគាត់មកលេងផ្ទះគាត់នេះក្នុងគោលបំណងយកម៉ាស៊ីនមកជួសជុលនៅខេត្តពោធិ៍សាត់ ប៉ុន្តែពុំទាន់បានជួសជុលនៅឡើយទេ ដោយគាត់ឈាងចូលលេង។

ប្រភពបន្តថា ខណៈពេលពិសាបាយថ្ងៃត្រង់រួចក៏គាត់សំរាកដេកតម្រង់ខ្នងលើអង្រឹងខាងក្រោមផ្ទះ ដោយគ្មានអ្នកណាចាប់អារម្មណ៍ និងការស្លាប់នេះទេ ព្រោះគ្មានហេតុផលអ្វីទាល់តែសោះ ដូចជាសម្លេង ឬប្រកាច់ លុះនៅគ្រាឃើញគាត់ដេកយូរពេកក៏ទៅអង្រួនអង្រឹងដាស់គាត់ ប៉ុន្ដែមិនឆ្លើយទើបស្ទាបដង្ហើមក៏ដឹងថាគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ គ្រានោះក៏មានការភ្ញាក់ផ្អើលឆោឡោតែម្ដង ហើយក៏រាយការណ៍មកសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។

ប្រភពបន្តទៀតថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងឃាតកម្មនោះឡើយ ទើបប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

photo_2016-05-26_10-08-36

photo_2016-05-26_10-08-45

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print