ខេត្តប៉ៃលិន÷តាមប្រភពពីសមត្តកិច្ចនគរបាលជំនាញនៃប៉ុស្ថិ៍សង្កាត់បយ៉ាខាបានឲ្យដឹងថា÷កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទី ប៉កម្លាំងនគរបាលប៉ុស្ថិ៍សង្កាត់បយ៉ាខា បានទទួលពាក្យបណ្តឹងករណីចោរចូលរោងចក្រទឹកកកលួចទូរស័ទ្ធដៃ១គ្រឿងនៅចំណុចរោងចក្រទឹកកក៣៣៣
ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដូចខាងក្រោម៖
១-ជនរងគ្រោះឈ្មោះ មួង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនរោងចក្រទឹកកក៣៣៣ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបាត់ទូរស័ព្ទដៃ០១គ្រឿង ម៉ាកវីវ៉ូ វាយ២១ ពណ៌ទឹកប៊ិចខ្ចី។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះបានបើករថយន្តដឹកទឹកកកចូលរោងចក្រទឹកកក៣៣៣ ហើយក៏បានទុកទូរស័ព្ទដៃក្នុងកាប៊ីនរថយន្ត និងបានដើរឡើងទៅកន្លែងដាក់ទឹកកកដើម្បីលើកទឹកកកដាក់រថយន្ត រួចហើយបម្រុងចេញមកវិញក៏បានបាត់ទូរស័ព្ទដៃបន្ទាប់មកក៏ប្រាប់ទៅម្ចាស់រោងចក្រទឹកកក៣៣៣ ឱ្យឆែកកាំមេរ៉ាសុវត្ថិភាពមើលដើម្បីកំណត់មុខសញ្ញា។
សមត្តកិច្ចបានបន្តថា÷ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បយ៉ាខា សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវបំបែកជាបី ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២-ជនសង្ស័យឈ្មោះ សោ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។
-ក្រោយពីសមត្តកិច្ចជំនាញសាកសួរជនសង្ស័យខាងលើរួច ជនសង្ស័យក៏ បានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកវីវ៉ូវ៉ាយ២១ ពណ៌ទឹកប៊ិច នៅចំណុចរោងចក្រទឹកកក៣៣៣ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ពិតប្រាកដមែន និងបានឆ្លើយសារភាពទៀតថាធ្លាប់បានលួចទូរស័ព្ទដៃម៉ាកអូប៉ូ០១គ្រឿងទៀត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ឃិន ផារី ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរស្ងួត សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងធ្លាប់លួចប្រាក់ឪពុកបង្កើតជាច្រើនលើកច្រើនសារលើកចុងក្រោយចំនួន៦០០,០០០ម៉ឺនរៀល(ហុកសិបម៉ឺនរៀលគត់)។
សមត្តកិច្ចនគរបាលសង្កាត់បយ៉ាខាបានបន្តទៀតថា÷ជនសង្ស័យខាងលើ ជាមុខសញ្ញាទើបចេញពីពន្ធធនាគាខេត្តប៉ៃលិន ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត។ដោយ=ស សារ៉េត