រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនខ្ទាតទៅផ្ទប់នឹងបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បើកឆ្លងផ្លូវចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង ប៉ើងទៅបុកនឹងបង្គោលភ្លើង មួយដើមទៀតរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៥១ កែងនឹងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា RA.XIV99 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២២២ ក្នុងទិសដៅពីលិចមកកើត ខណៈបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ស្រាប់តែគេឃើញ មានរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងទៀត ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AW-5159 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវ លេខ៥១ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន បានជ្រុលទៅបុុកចំពីមុខចំហៀងខាងឆ្វេងរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ដែលកំពុងបើកឆ្លងផ្លូវប៉ើងទៅផ្ទប់នឹងបង្គោលភ្លើង រងការខូចខាត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចរាចរណ៍ ចុះមកដល់វាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

        

ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print