ភ្ញាក់ផ្អើលព្រឹកនេះ ពេជ្រ សោភា និងឆឹម សក្កដា ភ្ជាប់ពាក្យហើយ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា និងតារាសម្តែង លោក ឆឹម សក្កដា បានរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការហើយ។ ដំណឹងនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលព្រោះតែកន្លងទៅពួកគេធ្លាប់បានប្រកាសបែកគ្នា។
គេចាំបានថាកន្លងទៅអ្នកមេម៉ាយចាយរាងមក ពេជ្រ សោភា បានបង្ហាញទំនាក់ទំនងដោយបើកចំហរជាមួយតារាសម្តែង និងចម្រៀងឆឹម សក្កដា ជាច្រើនឆ្នាំកន្លងមកហើយ រហូតអ្នកគាំទ្រ ទន្ទឹងរងចាំដំណឹងល្អរបស់អ្នកទាំងពីរប៉ុន្តែចាំបាត់ចាំបាត់ ទើបតែកន្លងទៅនេះពួកគេធ្វើឲ្យអ្នកគាំទ្រខកចិត្តក្រោយប្រកាសចែកផ្លូវគ្នាដើររៀងខ្លួន និងមិនធ្វើឲ្យគេសង្ឃឹមថាបានជួបគ្នាវិញឡើយ ទើបតែពេលនេះពួកគេបានបង្ហាញតម្រុយមួយចំនួនថានឹងអាចវិលរកទំនាក់ទំនងល្អវិញដូចដើមហើយអាចនឹងលេចចេញដំណឹងល្អវិញថែមទៀតផង។ សកម្មភាពនេះបានធ្វើឲ្យ អ្នកគាំទ្របានលាន់មាត់ភ្ញាក់ផ្អើលខ្លាំង និងស្ងាត់ៗពួកគេគិតថាអ្នកទាំងពីរបានចែកផ្លូវគ្នាដើររួចទៅហើយខណៈដែលមុននេះប៉ុន្មានថ្ងៃគេថែមទាំងឃើញសាររសើបមួយរបស់ឆឹម សក្កដា ទម្លាយចេញដែលធ្វើឲ្យគ្រប់គ្នាបារម្ភពថាទំនាក់ទំនងពួកគេកាន់តែឆ្ងាយ និងអាចមើលមុខគ្នាលែងចំថែមទៀតផង ប៉ុន្តែពេលនេះបាក់ចង្កះតែម្តង ដោយរូបភាពច្បាស់ៗថាផ្អែមល្ហែមនេះត្រូវបានគេទម្លាយជាបន្តបន្ទាប់ដែលសូម្បីតែក្នុងពិធីមង្គការរបស់ក្មួយប្រុស អ្នកនាង ពេជ្រ សោភា គេឃើញវត្តមានរបស់លោក សក្កដា ក៏ចូលរួមផងដែរ មិនតែប៉ុណ្ណោះ ថែមឡើងកាត់សក់ឲ្យកូនកម្លោះក្រមុំជាគូនឹងគ្នាថែមទៀតផង ជាពិសេសគឺ ហ្វេនៗល្បីថា តារាស្រីរូបនេះនឹងចូលរោងនាពេលឆាប់ៗនេះផងដែរ។ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ រូបថតក្នុងកម្មវិធីពិសារស្លាដក់ស្លាកន្សែង ឬពិធីភ្ជាប់ពាក្យរបស់ពួកគេត្រូវបានទម្លាយ ដែលបានបញ្ជាក់ថាពួកគេពិតជាមានដំណឹងល្អរួមគ្នាពិតមែនហើយអ្នកគាំទ្រពួកគេពិតជាពេញចិត្តមិនតិចនោះទេ ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយថាពួកគេនឹងចូលរោងការនៅថ្ងៃណា នៅឡើយដែរ ។ គ្រានេះក៏មានសិល្បករមិត្តរួមអាជីពជាច្រើនបានផ្ញើសារអបសាទរ និងភ្ញាក់ផ្អើលសម្រាប់ដំនឹងមួយនេះព្រោះតែមិននឹកគិតឡើយថាស្នេហាពួកគេដែលប្រកាសចែកផ្លូវគ្នាដើរនោះអាចវិលរកគ្នានិងឈានដល់ដំណាក់កាលច្បាស់លាស់នោះ ៕
ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print