ក្រសួងទេសចរណ៍ អបអរសាទរអង្គការស្លាបព្រាកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ស្ពូន ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប : អបអរសាទរអង្គការស្លាបព្រាកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ស្ពូន ខេត្តសៀមរាប ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីប្រើប្រាស់ជាផ្លូវការនូវកម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme ដែលជាកម្មវិធីបណ្តុះបណ្តាលបណ្តាលអ្នកជំនាញកម្រិតទាប (Low-skill​ workers) ដោយឆ្លើយតបទៅនឹងបេសកកម្មរបស់អង្គការស្លាបព្រាកម្ពុជា ដែលបានជ្រើសរើសយុវជន/យុវនារីមកពីក្រុមគ្រួសារទីទាល់ក្រ និងចំណាកស្រុក ចូលសិក្សាជំនាញបច្ចេក និងជំនាញទន់រយៈពេល ១ឆ្នាំពេញ ដោយសាលាបានផ្តល់ជូននូវទីកន្លែងស្នាក់នៅ អាហារ សម្ភារៈសិក្សា ការធានារ៉ាប់រងលើគ្រោះថ្នាក់និងសុខភាព ឯកសណ្ឋាន ការប្រឹក្សាលើការងារ និងជួយស្វែងរកការងារ និងវគ្គបំប៉នសមត្ថភាពបន្ទាប់ពីមានការងារធ្វើជាដើម។

អង្គការស្លាព្រាកម្ពុជា (Spoon Organization) ដែលបានប្តូរឈ្មោះពីអង្គការបេសកកម្ម EGBOK បានចាប់ដំណើរការចាប់ពីឆ្នាំ២០០៩ នៅខេត្តសៀមរាប និងបានធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាបានចំនួន ៤៩៤នាក់ ត្រឹមឆ្នាំ២០២២ ដោយបានបណ្តុះបណ្តាលលើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ជំនាញគេហកិច្ច ជំនាញចុងភៅ និងជំនាញឆុងកាហ្វេ ដែលសិក្ខាកាម១០០%ទទួលបានការងារធ្វើអំឡុងពេល ១ខែបន្ទាប់ពីថ្ងៃបញ្ចប់វគ្គសិក្សា ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print