បោះឆ្នោតពាក់កណ្តាល អាណត្តិនៅអាមេរិក មានអ្នកឈ្នះ អ្នកចាញ់ហើយ

ចែករំលែក៖

បើទោះបីលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនទាន់ប្រកាសជាផ្លូវការក្តី ប៉ុន្តែអាចកំណត់បានថា បេក្ខភាពគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានបង្ហាញយ៉ាងច្បាស់។

មកដល់ល្ងាចថ្ងៃទី១០ ខែវិច្ឆិកា (ពេលវេលានៅអាមេរិក) លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិមិនទាន់ចេញជាផ្លូវការនៅឡើយទេ ។ ការរាប់សន្លឹកឆ្នោតនៅតែបន្ត ហើយក្នុងតំបន់មួយចំនួន ការគាំទ្រប្រកៀកប្រកិតគ្នា ។
នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ពលរដ្ឋកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរដ្ឋអារីហ្ស៊ូណា ដែលជា
រដ្ឋមួយក្នុងចំណោម៣រដ្ឋដែលមិនទាន់មានលទ្ធផល។ នៅក្នុងរដ្ឋនេះ មានសន្លឹកឆ្នោតជាង៦សែនសន្លឹកមិនទាន់រាប់នៅឡើយទេ។ ការរាប់សន្លឹកឆ្នោតយឺតយ៉ាវ ដោយសារតែរដ្ឋនីមួយៗមានការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ខុសគ្នា គឺបោះឆ្នោតតាមប្រៃសណីយ៍ ឬ បោះឆ្នោតមុនពេលកំណត់ និងការបោះឆ្នោតដោយផ្ទាល់ ។ លទ្ធផលនៅក្នុងរដ្ឋ អារីហ្ស៊ូណាមានសារសំខាន់យ៉ាងខ្លាំង ដែលអាចកំណត់បានថា គណបក្សណានឹងយកឈ្នះ គ្រប់គ្រងរដ្ឋសភា ។ ចំណែករដ្ឋ Georgia នឹងបោះឆ្នោតជុំទីពីរនៅថ្ងៃទី២ខែធ្នូ ហើយរដ្ឋ Nevada នៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។
អ្នកឈ្នះធំជាងគេ គឺប្រធានាធិបតីបៃឌិន បើទោះបីលោកមិនមានឈ្មោះនៅក្នុងការបោះឆ្នោតនោះក្តី ។ លទ្ធផលនៃការបោះឆ្នោត បើទោះបីគណបក្សប្រជាធិបតេយ្យចាញ់តិចតួចនៅក្នុងរដ្ឋសភាក្តី ប៉ុន្តែគណបក្សនេះនៅមានឱកាសក្នុងការគ្រប់គ្រងរដ្ឋសភា ដែរ។
ចំណែកអ្នកដែលបរាជ័យនោះ គឺលោកត្រាំទៅវិញ ដោយសារតែបេក្ខភាពដែលគាំទ្រលោកត្រាំ មិនទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតនេះ។ ទាំងនោះបង្ហាញឱ្យឃើញថា សំឡេងគាំទ្រលោកត្រាំ ក្នុងគណបក្សសាធារណរដ្ឋបានថយចុះខ្លាំង ៕ ដោយធីរីណា

...

រូប​ថត​ :REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print