ពលរដ្ឋអាមេរិក រាប់សែននាក់គ្មានអគ្គិសនីប្រើប្រាស់ដោយសាព្យុះ Nicole

ចែករំលែក៖

នៅយប់ថ្ងៃទី១០ខែវិច្ឆិកា (ពេលវេលានៅអាមេរិក) មានពលរដ្ឋរហូតដល់ទៅជាង៣សែនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ Florida ដោយសារតែខ្យល់ព្យុះ Nicole ។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយថា ព្យុះត្រូពិកនីកូល (Nicole) បានបោកបក់ពាសពេញរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក នៅថ្ងៃ១០ខែវិច្ឆិកា ដោយចុះខ្សោយឥទ្ធិពលបន្តិច ប៉ុន្តែនៅតែមានកម្លាំងខ្លាំង នាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបានផ្តាច់ខ្សែបណ្តាញអគ្គិសនី ជន់លិចផ្ទះសម្បែង និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់។
លំនៅឋាន និងអាជីវកម្មរហូតដល់ ៣៥០,០០០ នៅទូទាំងរដ្ឋផ្លរីដា គ្មានអគ្គិសនីប្រើប្រាស់នោះទេ បន្ទាប់ពីព្យុះបានវាយប្រហារឆ្នេរសមុទ្រអាត្លង់ទិក ក្បែរឆ្នេរវឺរ៉ូ (Vero) ភាគខាងជើងនៃទីក្រុងម៉ៃអាមី (Miami) នៅម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ជាខ្យល់ព្យុះចុងរដូវ ដែលមានល្បឿនខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ផ្ទះនៅតាមមាត់សមុទ្រនៃសហគមន៍ Wilbur-by-the-Sea ជាច្រើនខ្នងបានដួលរលំ ស្ថិតនៅភាគខាងត្បូងនៃឆ្នេរដាយតូណា (Daytona) រីឯមួយចំនួនទៀតនៅមាត់ច្រាំងត្រូវទុកចោល ព្រោះរលកសមុទ្របក់បោកបំផ្លាញគ្រឹះរបស់វា។ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងរបួសឡើយ៕ ដោយធីរីណា

...

រូប​ថត​ :​TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print