ភ្នំពេញ : សូមបញ្ជាក់ថា, របស់ពេលប៉ុន្មានថ្ងៃនេះ តាមបណ្តាញទំនាក់ទំនងសង្គម facebook មានចំណាប់អារម្មណ៍បំផុតពី ព្រះអង្គម្ចាស់ Abdul Mateen គឺជាព្រះបុត្រាទី១០របស់ព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេដារ៉ូសសាឡឹម។
ព្រះអង្គម្ចាស់ Abdul Mateen គឺជាព្រះបុត្រាទី១០របស់ព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេដារ៉ូសសាឡឹម Hassanal Bolkiah ព្រះមាតា Mariam Abdul Aziz។ ព្រះបុត្រា Mateen ប្រសូតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ (បច្ចុប្បន្នមានព្រះជន្ម ៣១ ព្រះវស្សា)
ព្រះបុត្រាមានកម្ពស់ ១,៧៣ ម៉ែត្រ
កម្រិតវប្បធម៌៖
-២០១៨: បញ្ចប់ការសិក្សាពីសាលាហោះហើរឧទ្ធម្ភាគចក្រការពារជាតិ
-២០១៦: បញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ទីក្រុង London
-២០១៤: បញ្ចប់ការសិក្សាពីវិទ្យាល័យ King’s College
-២០១០-២០១១: បញ្ចប់ការសិក្សានៅរាជបណ្ឌិតសភាយោធា Sandhurst ។
ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម យាងបើកយន្តហោះ B787 ដោយព្រះអង្គឯងផ្ទាល់មកកាន់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្នុងនោះផងដែរ យើងក៏បានឃើញថា ព្រះអង្គម្ចាស់ Abdul Mateen ដែលជាបុត្រា ក៏អមដំណើរបិតារបស់ខ្លួន ក្នុងដំណើរមកកម្ពុជាដែរ។
រូបភាពរបស់ព្រះអង្គម្ចាស់ Abdul Mateen ត្រូវ បានគេចែករំលែកពាសពេញបណ្តាញសង្គម ដោយសារតែភាពស្រស់សង្ហារបស់ទ្រង់ បានធ្វើអោយ មហាជន និងនារីជាច្រើននាក់ នាំគ្នាធ្លាក់ក្នុង អន្លង់ស្នេហ៍។
ព្រះអង្គម្ចាស់មិនមែនមានតែភាពស្រស់សង្ហាតែមួយ មុខនោះទេ តែបើនិយាយពីសមត្ថភាព និងចំណេះដឹង វិញ គឺអាចនិយាយបានថា ទ្រង់ជាមនុស្សពូកែ។ ព្រះ អង្គម្ចាស់ Mateen បានបន្តការសិក្សាថ្នាក់មធ្យម សិក្សារបស់ទ្រង់នៅមហាវិទ្យាល័យវិទ្យាសាស្រ្ត Paduka Seri Begawan Sultan Science College និងសាលាអន្តរជាតិ Jerudong ដែលជា សាលាកំពូលៗក្នុងប្រទេសប៊្រុយណេ។ ហើយនៅខែកក្កដា ឆ្នាំ២០១៤ ព្រះអង្គម្ចាស់ Mateen បានទទួលបរិញ្ញាបត្រសិល្បៈផ្នែក នយោបាយអន្តរជាតិពីមហាវិទ្យាល័យ King’s College London នៅមជ្ឍមណ្ឌល Barbican ក្នុងទីក្រុងឡងដ៍។ ចំណែកនៅខែកក្កដា ឆ្នាំ២០១៦ វិញ ព្រះអង្គម្ចាស់ Mateen បានទទួលសញ្ញាប័ត អនុបណ្ឌិតផ្នែកសិល្បៈក្នុងការសិក្សាអន្តរជាតិ និង ការទូតពីសាលា Oriental and African Studies, University of London
ប៉ុន្តែកំឡុងពេលនោះផងដែរ ក៏មានមហាជនមួយចំនួន បានបង្ហាញការរិះគន់ទៅលើនារីមួយចំនួនដែលបាន ផុស share រូបរបស់ព្រះអង្គម្ចាស់ Abdul Mateen អមជាមួយនឹងពាក្យពេជន៍ហាក់ដូចជាចាប់ អារម្មណ៍ចង់បានទ្រង់មកធ្វើជាគូស្នេហ៍ ហើយបានធ្វើ អោយអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាបញ្ចេញ មតិយោបល់ថា «ស្ដេច ព្រុយណេ នាំព្រះបុត្រា Abdul Mateen មកកម្ពុជា ដើម្បីប្រជុំអាស៊ាន»។ «ព្រះបុត្រា នៅកំលោះ ធ្លាប់សិក្សានៅបណ្ឌិតសភា ៕
ដោយ : សិលា