សមត្ថកិច្ចឃាត់ជនសង្ស័យ ២នាក់ លួចគាស់យកដែក សម្រាប់ចាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿនក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់អោយដឹងថា នៅវេលាយប់ថ្ងៃទី ១១វិច្ឆិកា ២០២២ នៅចំណុចផ្លូវល្បឿនលឿន (បង្គោលគីឡូ១៧៩) ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុមានករណីលួចដែកសម្រាប់ចាប់ របាំងសុវត្ថិភាពផ្លូវល្បឿនលឿនមួយកើតឡើងបង្កដោយជនសង្ស័យចំនួន៣នាក់ ១.ឈ្មោះឌិន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ(មុខរបរមិនពិតប្រាកដ)ស្នាក់នៅចំណុចព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ,២.ឈ្មោះបាន ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនិង៣.ឈ្មោះ ធូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា(រត់គេចខ្លួនបាត់)។

ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាលសហការជា មួយបុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿនឃាត់ខ្លួននិងដក ហូតវត្ថុតាងរួមមានៈ១.ជើងដែកសម្រាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿនចំនួន២៥ដុំ,២.ខ្ចៅ ចំនួន១១គ្រាប់ នឹងក្បាលខ្ចៅចំនួន១០គ្រាប់,៣.សោម៉ាឡែតចំនួន១ដើម ,៤.សោរចំនួន៤ដើម(លេខ១៩ចំនួន៣ដើមសោរលេខ ១៧ចំនួន០១ដើម)ម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមពណ៌ ខ្មៅពាក់ផ្លាកលេខពោធិ៍សាត់១J-០៦៩១និងម៉ូតូ១ គ្រឿងទៀតម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ផ្លាកលេខ ១J.៨៦២៩។

...

នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ ដើម្បីកសាងសំណុំរឿងបន្តតាមនិតិវិធីនិងកំពុងស្វែងរកបក្ខពួកម្នាក់ទៀតដែលរត់គេច៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print