មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ឧបត្ថម្ភដល់ចំណុះទូក “ទេពធីតាសែនជ័យបារមីជំទាវទេព”

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ របស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយក អង្ករចំនួន ២០០គីឡូក្រាម មី ១០កេស ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ ទឹកសុទ្ធ ០៥កេស និង០៥យួរ ជែលលាងដៃ ៣៦ដប រួមនឹងថវិកាចំនួន ៨០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ឧបត្ថម្ភដល់គណៈកម្មការទូក “ទេពធីតាសែនជ័យបារមីជំទាវទេព” ។ ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភនូវថវិកាមួយចំនួនដល់កីឡាករចំណុះទូក និងគណៈកម្មការ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ ។

មានមតិសំណេះសំណាលនាពេលនេះ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ព្រមទាំង លោក អភិបាលខេត្ត ដល់គណៈកម្មការ និងក្រុមកីឡាករចំណុះទូក និងបានណែនាំដល់កីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលខាងមុខនេះ ។

ព្រះគ្រូចៅអធិការ គណៈកម្មការ និង កីឡាករចំណុះទូកមួង “ទេពធីតាសែនជ័យបារមីជំទាវទេព” បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន ម៉ាណែត និង លោកស្រី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ លោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភ សម្ភារ ថវិកា និងសូមជូនពរ លោក លោកស្រី សមាជិកក្រុមការងារ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គួរបញ្ជាក់ផងដែរថា ទូក “ទេពធីតាសែនជ័យ បារមីជំទាវ” ជាប្រភេទទូកមួងបុរស ស្ថិតក្នុងវត្ត ទេពធីតារាម ហៅវត្តយាយទេព ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាទូកក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានប្រវែង ២៩.៧៣ម៉ែត្រ និងមានចំណុះ ៤៦នាក់ ត្រៀមចូលរួមពិធីប្រណាំងទូក នាមាត់ទន្លេផ្សារក្រោម ទល់មុខភ្នំនាងកង្រី ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print