តម្លៃមាសមានកំណើនខ្ពស់ឡើងវិញ ក្រោយពីធនាគារជាតិ Uzbekistan បញ្ចេញប្រាក់រាប់សិបពាន់លានដុល្លារដើម្បីទិញមាសមករក្សាទុក។
នៅក្នុងរបាយការណ៍ដែលទើបតែប្រកាស ក្រុមប្រឹក្សាមាសពិភពលោក (WGC) បាននិយាយថា ធនាគារកណ្តាលនៃប្រទេស Uzbekistan បានទិញមាសដ៏ធំបំផុតនៅលើពិភពលោកក្នុងត្រីមាសទីបីនៃឆ្នាំ២០២២។ ប្រការនេះបានជួយដល់តម្លៃមាស រក្សាតម្លៃថេរ មិនធ្លាក់ចុះទៀត ទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ដុល្លារ និងអត្រាការប្រាក់ក្នុងរយៈពេលថ្មីៗនេះក៏ដោយ។
ក្រុមប្រឹក្សាមាសពិភពលោក WGC បានប៉ាន់ប្រមាណថា Uzbekistan មានមាសជិត៤00 តោន ដែលមានតម្លៃ៣២ពាន់លានដុល្លារ។ ប្រទេសនេះក៏លេចចេញជាប្រទេសមានទុនបម្រុងមាសច្រើនជាងគេក្នុងពិភពលោកផងដែរ។
ប្រទេសអ៊ុយបេគីស្ថាន បានចាប់អារម្មណ៍យ៉ាងខ្លាំងដល់ ការទិញមាសសមករក្សាទុក ដោយបានមើលឃើញថា មាសមានតម្លៃដល់ទៅជាង ២០០០ដុល្លារក្នុងមួយ តម្លឹង កាលពីឆ្នាំ២០២០ ។ នៅលើទីផ្សារមាសពិភពលោកនាថ្ងៃទី១៣ខែវិច្ឆិកា គឺមាសមានតម្លៃ ១៧៧១ដុល្លារក្នុងមួយអោន(ounce)៕ ដោយធីរីណា
រូបថត : TTXVN-VNA