សម្តេចម៉ែ ផ្ញើព្រះរាជសារជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជសាររបស់សម្តេចម៉ែ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”  ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ  បានផ្ញើព្រះរាជសារជូនពរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឲ្យឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។

តាមព្រះរាជសាររបស់សម្តេចម៉ែ បានបញ្ជាក់ថា «ខ្ញុំបានទទួលព័ត៌មាន ស្ដីអំពីសម្តេចអគ្គមហាសេនាបតីតេជោ បានតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ។ ជាពិសេសក្នុងនាមជាប្រធាន អាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បាននាំមកនូវកេរ្ដិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងបានលើកតម្កើងកិត្យានុភាព នៃប្រជាជាតិយើងនៅលើឆាកអន្តរជាតិ។

ខ្ញុំសូមប្រសិទ្ធពរ និងសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ ទសបារមី និងវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ឱ្យឆាប់ជាសះស្បើយពីរោគា និងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ទិឃាយុយឺនយូរ ដើម្បីបំពេញភារកិច្ចបម្រើ ជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ ជាបន្តទៀត»។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print