ការបោះឆ្នោតអាមេរិក៖ គណបក្សសាធារណរដ្ឋឈ្នះ និងទទួលបានការគ្រប់គ្រងរដ្ឋសភាឡើងវិញ

ចែករំលែក៖

នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា (ត្រូវនឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា) ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា គណបក្សសាធារណរដ្ឋបានឈ្នះការបោះឆ្នោតសភាតំណាងរាស្រ្តអាមេរិកនៅឆ្នាំ២០២២។

យោងតាម CNN រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកបានកំណត់ថារៀងរាល់ពីរឆ្នាំម្តង សភាតំណាងរាស្រ្តនឹងជ្រើសរើសឡើងវិញនូវអាសនៈទាំង៤៣៥អាសនៈនៅក្នុងសភាតំណាងរាស្រ្ត។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា បង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា គណបក្សសាធារណរដ្ឋបានឈ្នះយ៉ាងហោចណាស់ក៏២១៨ អាសនៈដែរក្នុងសភា។ គណបក្សសាធារណរដ្ឋអាចបន្តបង្កើនអាសនៈរបស់ខ្លួនក្នុងសភាតំណាងរាស្រ្តនៅពេលការរាប់សន្លឹកឆ្នោតចុងក្រោយបង្អស់។
បណ្តាញព័ត៌មាន Fox News បានផ្សាយថា ជ័យជម្នះយ៉ាងដាច់ បានមកពីរដ្ឋកាលីហ្វ័រនីញ៉ា បន្ទាប់ពីបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Mike Garcia ត្រូវបានជាប់ឆ្នោតជាថ្មីក្នុងការប្រជែងតំណែងតំណាងរាស្រ្តក្នុងមណ្ឌលទី២៧នៃរដ្ឋនេះ ដោយហេតុនេះជួយឱ្យគណបក្សសាធារណរដ្ឋឈានដល់ដំណាក់កាលសំខាន់ទទួលបានអាសនៈ២១៨ គ្រប់ចំនួនភាគច្រើនដែលអាចគ្រប់គ្រងរដ្ឋសភាបាន ។ ចំណែកគណបក្សប្រជាធិបតេយ្យវិញទទួលបានតែ២០៩អាសនៈប៉ុណ្ណោះ។
ការប្រណាំងប្រជែងសម្រាប់សភាតំណាងរាស្រ្តអាមេរិកនៅឆ្នាំនេះក៏បង្ហាញពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត និងខ្លាំងក្លារវាងគណបក្សទាំងពីរ ហើយត្រូវចំណាយពេលមួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោតសម្រាប់លទ្ធផលចុងក្រោយ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យបានឈ្នះឆ្នោតគ្រប់គ្រងព្រឹទ្ធសភា។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតមិនទាន់ចប់នៅឡើយទេ តែបានបង្ហាញថាគណបក្សប្រជាធិបតេយ្យបានឈ្នះយ៉ាងហោចណាស់ 50 អាសនៈនៅក្នុងព្រឹទ្ធសភា។
ជាមួយនឹងលទ្ធផលនោះ គណបក្សប្រជាធិបតេយ្យប្រាកដណាស់ថានឹងកាន់សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិកសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ដោយសារតែប្រធានព្រឹទ្ធសភា Kamala Harris មានអាសនៈនៅទីនោះស្រាប់។ ដូច្នេះនៅក្នុងរយៈពេលពីរឆ្នាំខាងមុខ ប្រធានាធិបតីបៃដិនប្រឈមនឹងបញ្ហាជាច្រើននៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ហើយអាចប្រឈមការបោះឆ្នោតផ្តល់ទំនុកចិត្តដូចសម័យលោកត្រាំ៕ ដោយធីរីណា

រូប​ថត​ :​ TTXVN-VNA

...

រូប​ថត​ :​ CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print