ខេត្តបន្ទាយមានជ័យ ; លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវ ដើម្បីរកដំណោះស្រាយនៃតម្លៃស្រូវជូនប្រជាកសិករក្នុងខេត្ត រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ។
សូមបញ្ជាក់ថា, លោក អ៊ុំ រាត្រី អភិបាលខេត្ត រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយបងប្អូនប្រជាកសិករ និងឈ្មួញទិញស្រូវ
នៅក្នុងស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសចុះពិនិត្យមើនោះគឺដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗជូនប្រជាកសិករយើង
១,ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងការប្រមូលផលស្រូវប្រជាពលរដ្ឋ ស្រូវដើមរដូវនេះ។
២,ពិនិត្យមើលតម្លៃស្រូវដែលមានការធ្លាក់ក្នុងរយៈពេលប៉ន្មានសប្តាហ៍នេះដើម្បីធ្វើការសម្របសម្រួលជាមួយឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវដើម្បីសម្របសម្រួលការទម្លាក់ថ្លៃស្រូវ ។
៣,នៅថ្ងៃនេះនឹងមានការប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវ ដើម្បីពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករយើងឲ្យមានតម្លៃសមរម្យ។
ឆ្លៀតក្នុងឱកាសនេះក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវដល់អាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់សូម ជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករឲ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ ទន្ទាបថ្លៃខ្លាំង។ ហើយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម ៕
ដោយ : សហការី