បុរសម្នាក់មានជំងឺលេីសឈាមដួលសន្លប់ក្នុងបន្ទប់ទឹកត្រូវបានរថយន្តសង្គ្រោះ៧១១ដឹកយកទៅសង្គ្រោះភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់មានជំងឺប្រចាំកាយ(លេីសឈាម)ជីវភាពខ្វះខាតគ្មានលុយមេីលជំងឺដេីរចូលបន្ទប់ទឹកស្រាប់តែដួលសន្លប់ស្តូកស្តឹងត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗថែមទាំងជួយជាថវិការមួយចំនួនទៀតផង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមផ្លូវលំ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។

...

ជនរងគ្រោះ ឈ្មោះ គង់ នីម ភេទប្រុសអាយុ៦៥ឆ្នាំ ស្នាក់ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ បុរសខាងលេីមានជំងឺប្រចាំកាយ​ លេីសឈាមជាយូមកហេីយតែគ្មានលទ្ធភាពលេីកជំងឺ​ ។ មុនពេលកេីតហេតុជនរងគ្រោះបានដេីរចូលទៅបន្ទប់ទឹកស្រាប់តែកេីតអាការៈមិនស្រួលងងឹតមុខដួលសន្លប់ស្តូកស្តឹង​ ទេីបស្នេីរដល់អង្គភាព៧១១​ ជួយដឹកបញ្ជូនទៅសង្គ្រោះ។
បន្ទាប់មករថយន្តសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ បានចុះទៅជួយបឋមនិងដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ​ ដោយឃេីញជវិភាពខ្វះខាតគ្មានលុយមេីលជំងឺអង្គភាព៨១១ក៏បាន​ ជួយជាថវិការមួយចំនួនថែមទៀត៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print