ភ្នំពេញ៖ បុរសម្នាក់មានជំងឺប្រចាំកាយ(លេីសឈាម)ជីវភាពខ្វះខាតគ្មានលុយមេីលជំងឺដេីរចូលបន្ទប់ទឹកស្រាប់តែដួលសន្លប់ស្តូកស្តឹងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗថែមទាំងជួយជាថវិការមួយចំនួនទៀតផង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមផ្លូវលំ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ គង់ នីម ភេទប្រុសអាយុ៦៥ឆ្នាំ ស្នាក់ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលេីមានជំងឺប្រចាំកាយ លេីសឈាមជាយូមកហេីយតែគ្មានលទ្ធភាពលេីកជំងឺ ។ មុនពេលកេីតហេតុជនរងគ្រោះបានដេីរចូលទៅបន្ទប់ទឹកស្រាប់តែកេីតអាការៈមិនស្រួលងងឹតមុខដួលសន្លប់ស្តូកស្តឹង ទេីបស្នេីរដល់អង្គភាព៧១១ ជួយដឹកបញ្ជូនទៅសង្គ្រោះ។
បន្ទាប់មករថយន្តសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចុះទៅជួយបឋមនិងដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ដោយឃេីញជវិភាពខ្វះខាតគ្មានលុយមេីលជំងឺអង្គភាព៨១១ក៏បាន ជួយជាថវិការមួយចំនួនថែមទៀត៕ ដោយ៖សុខាសែនជ័យ