អ្នកលេង facebook ថា , លោក គួច ម៉េងលី គ្មាន​អ្វី​ខុស​ទេ​ ហើយ​ក៏គ្មាន​ប៉ះពាស់ដល់​ប្រពៃណី​ទំនៀមទម្លាប់​ឬវប្បធម៌ខ្មែរ​អ្វី​ដែរ​ វាគ្រាន់តែ​ជា​ការ​ឆ្លៀតពេល​សប្បាយ​ម្ដងម្កាល​របស់​មនុស្ស​ទូទៅ​មិនថាប្រុស​ឬស្រី

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឃើញនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហោះរូប លោក គួច ម៉េងលី ក្នុងសកម្មភាព រាំជានារីវ័យក្មេងដ៏ស្រស់សោភាម្នាក់ ហើយអ្នកបង្ហោះបានសូមទោសជាមុន ជាមួយការអោយតម្លៃ ថាគាត់មានពេលវេលា សម្រាប់ការសប្បាយដល់ខ្លួនឯងថែមទៀត។
facebook មួយសរសេរថា, ខ្ញុំឃេីញ​មនុស្ស​មួយចំនួន​តូច​ដែល​កេីតមក​បៀមតែទុក្ខ​ ដេកតែយំ​ អត់ចេះសប្បាយ​ អត់ចេះច្រៀង​ អត់ចេះរាំ​ អត់ចេះផឹក​ បាន​ច្រណែន​ឈ្នានីស​ពេល​ឃើញ​លោក​ គួច​ ម៉េងលី​ រាំសប្បាយ​ជាមួយ​នារី​ម្នាក់​ ហេីយបានយក​រូបថត​នោះ​មកធ្វើ​ការ​រិះគន់​បែបនេះ​ ឬបែបនោះ​តាម​អារម្មណ៍​របស់​ខ្លួន​រៀងៗខ្លួន​ ។ តាមពិត​ទៅ​ទង្វើ​របស់​លោក​ គួច​ ម៉េងលី​ គ្មាន​អ្វី​ខុស​ទេ​ ហើយ​ក៏គ្មាន​ប៉ះពាស់ដល់​ប្រពៃណី​ទំនៀមទម្លាប់​ឬវប្បធម៌ខ្មែរ​អ្វី​ដែរ​ វាគ្រាន់តែ​ជា​ការ​ឆ្លៀតពេល​សប្បាយ​ម្ដងម្កាល​របស់​មនុស្ស​ទូទៅ​មិនថាប្រុស​ឬស្រី​ ក្រោយពីសម្រាកពីការងារតែ​ប៉ុណ្ណោះ​ ។ តេី​គាត់​ខុស​អី​ទៅ​គ្រាន់​តែ​រាំកំសាន្ត​ក្នុង​រង្គសាល​មួយដែល​គេបេីក​សម្រាប់​មនុស្ស​ទូទៅទៅរាំកំសាន្ត​ ? ឬ​ មួយ​អស់​លោក​អ្នក​រឹះគន់​គាត់​ ចង់​ឃើញ​គាត់​ទំនេរអោយគាត់ដេកយំ​ ដេកបៀមទុក្ខ​ ទេីបត្រូវចិត្តអស់លោក​ ?
៊៊តោះបងប្អូន​ ឃើញ​បងបង្ហោះ​រូប​ទាំងនេះហេីយ​ទៅ​កន្លែង​ដដែល​ជាមួយ​បង​ 😜😜 ។
facebook មួយដែលមានឈ្មោះថា, (Dy Sovann) បានសរសេរ ដោយភាសាសមរម្យ មិនចំអក មិនរិះគន់ គ្រាន់ស្តាប់ទៅ សរសើរឈឺចិត្តជាងបង្អាប់ ដោយលើកឡើងថា, (ជាដំបូងសូមអធ្យាស្រ័យដែលផូសរូបនេះ
លោកគ្រូគាត់មានចំណេះដឹង ចែករំលែក ចំណេះដឹងល្អៗ​ជាច្រេីនមានអ្នកខ្លះក៏រិះគន់គាត់​ អ្នកខ្លះក៏ថាមិនអីចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា​​ នេះជាសិទ្ធឯកជន របស់គាត់​ គាត់ធ្វេីអីក៏បាន ដូចយេីងគ្រប់គ្នា សូម្បីតែ​ ប៊ីល គ្លិនតុន អតីតប្រធានាធិបតីអាមេរិក ក៏មិនអាចទប់នឹងម្រស់បាន​ របស់​ ម៉ូនីកា​ ឡេវិនស្គី​ បានផងដែរ។
មនុស្សប្រុស​ ពិតជាពិបាកគេចខ្លាំងណាស់ ចំពោះ​ ស្រី​ ស្រា​ ល្បែង ដោយឡែក សុភាសិតចិនក៏បានពោលថា
មនុស្សប្រុសល្អមានតែ​ 2 នាក់ប៉ុណ្ណោះ ក្នុងលោក ទីមួយបុរសដែលមិនទាន់កេីត​ ទីពីរបុរសដែលស្លាប់បាត់ទៅហេីយ មនុស្សប្រុសដែលបានអាននូវអ្វី ដែលខ្ញុំបានសរសេរ​ គាត់គិតក្នុងចិត្តថា ខ្ញុំសរសេរត្រូវ គ្រាន់តែគាត់
មិនហ៊ានខមិន តែប៉ុណ្ណោះ😊😊 ។
សូមអានតាមការគួរ យល់ឃើញបែបណាជាសិទ្ធបុគ្គលទេ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ដកស្រង់តាម facebook តែប៉ុណ្ណោះ ៕


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print