នាវាស្វ័យការពារជប៉ុន ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រះសីហនុ- នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាវាស្វ័យការពារជប៉ុន ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់អោយដឹង កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះគោលដៅដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងជូនក្បួនដល់នាវាស្វ័យការពារជប៉ុន។

_ នាវាឈ្មោះ JS HARUSAME (DD-102)
+ ប្រភេទ នាវាពិឃាដ
_ បណ្តោយ ១៥១ m
_ ទទឹង ១៧.៤ m
_ ជម្រៅទឹក ៥.២ m
_ ទម្ងន់ផ្ទុក ៥.៥៥០ តោន
_ មាននាវឹកសរុបទាំងអស់ចំនួន ២០៥នាក់ ដឹកនាំលោកវរនាវីឯក KUDO MASANORI មេបញ្ជាការនាវា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print