ចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ (ត)

ចែករំលែក៖

ភ្នំពេញ : សំណួរ៖ កិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្នាំ ២០២២នេះ ត្រូវបានរៀបចំដោយផ្ទាល់លើកដំបូងដែលគម្លាតគ្នាអស់រយៈ ពេល២ឆ្នាំចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ។ តើ លោក អាចបង្ហាញ អំពីសមិទ្ធផលសំខាន់ៗដែលភាគីចិនបានចូលរួមនាលើកនេះបានទេ? តើ បានសម្រេចគោលដៅដែលភាគីចិនរំពឹងទុកហើយឬនៅ?
លោកឯកអគ្គរដ្ឋទូតចិន៖ លោកនាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ច ប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន(១០+១)លើកទី២៥ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន- ចិនជប៉ុននិងកូរ៉េខាងត្បូង(១០+៣)លើកទី២៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ បានចង្អុលបង្ហាញថាតំបន់អាស៊ីបូព៌ាគឺជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចពិភពលោក បណ្ដាប្រទេសគួរតែរួមគ្នាការពារប្រព័ន្ធអន្តរ ជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល អនុវត្តពហុភាគីនិយម ជំរុញការ អនុវត្តគំនិតផ្ដួចផ្ដើមសន្តិសុខពិភពលោក រួមគ្នាការពារសន្តិភាព និង សុខដុមរមនាពិភពលោក – ពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាកូ សេដ្ឋកិច្ច ការពារសុវត្ថិភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក លើកកម្ពស់កិច្ចសហ- ប្រតិបត្តិការជាក់ស្ដែងលើបណ្ដាវិស័យឱ្យកាន់តែស៊ីជម្រៅ តបទល់បញ្ជ ប្រឈមជាសកល និង ជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព ដោយតាមរយៈសាមគ្គីភាពនិងការសម្របសម្រួល។

លោកនាយករដ្ឋមន្ត្រីចិន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+១បានសំណូម ពរជំរុញការកសាងរួមគ្នានូវ ” ខ្សែក្រវាត់និងផ្លូវ ” ដែលប្រកបដោយគុណភាព ” ខ្ពស់ បង្កើតប្រាក់កម្ចីពិសេសសម្រាប់ការអភិវឌ្ឍន៍រួមចិន-អាស៊ាន ជំរុញ ពាណិជ្ជកម្ម និង ការវិនិយោគឱ្យមានលក្ខណៈសេរីភាវូបនីយកម្មនិងមានភាព ងាយស្រួល ជំរុញឧស្សាហូបនីយកម្មបែបថ្មី ពន្លឿនការផ្លាស់ប្តូរលក្ខណៈឌីជី ថល ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដែលមានលក្ខណៈកាបូនទាបពន្លឿនទំនើបភាវូបនីយកម្មសម្រាប់កសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការរវាង ទ្វេភាគីលើវិស័យសុខាភិបាល ធនធានមនុស្ស យុវជន ទេសចរណ៍ ហិរញ្ញវត្ថុ ជាដើម។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+៣បានលើកឡើងថា ការពារដំណើរការ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់ឱ្យចូលជាធរមាននិងអនុវត្តជំរុញការធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មក្នុងតំបន់ប្រកបដោយលំនឹងថេរ និង រលូន គាំទ្រមជ្ឈមណ្ឌលបម្រុងផ្គត់ផ្គង់ថ្នាំសង្គ្រោះបន្ទាន់នៃ១០+៣ គាំទ្រការកសាង យន្តការបម្រុងសង្គ្រោះបន្ទាន់អង្ករនៃ១០+៣ និងគាំទ្រការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពឆ្លើយតបនឹងហានីភ័យ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបាន អំពាវនាវឱ្យប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ប្រកាន់ខ្ជាប់នូវគោល ការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការមើលថែ ” ទម្រង់អាស៊ាន ” ដែល ” សាកសមជាមួយបណ្តាភាគី ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃសកលភាវូប- នីយកម្មសេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញ ទៅមក រួមគ្នាដោះស្រាយហានីភ័យ ប្រកាន់ខ្ជាប់នូវមជ្ឈភាពរបស់អាស៊ាន ក សាងក្របខណ្ឌក្នុងតំបន់ដែលប្រកបដោយលក្ខណៈបរិយាប័ន្ន។

យោបល់ក្នុងន័យស្ថាបនា និង វិធានការជាក់ស្តែងរបស់ចិនទទួលបាន ការស្វាគមន៍យ៉ាងខ្លាំងពីបណ្ដាប្រទេសដែលចូលរួម យល់ថាភាគីចិនជួយ អាស៊ានដោយស្មោះដើម្បីទទួលបានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និង វិបុលភាព ដែលឆ្លុះបញ្ចាំងពីសន្តានចិត្តនិងលំនាំដែលប្រទេសធំគួរមាន។

សំណួរ៖ ក្នុងរយៈពេលជាច្រើនឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូងគឺជា ចំណុចសំខាន់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធ នៃ កិច្ចសហប្រតិបត្តិការអាស៊ី បូព៌ា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ១០+១ឆ្នាំ២០២២នេះ ចិននិងបណ្តា ប្រទេសអាស៊ានបានរួមគ្នាចេញ ” សេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍ លើកទី២០នៃការចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ប ណ្តាភាគីនៅសមុទ្រចិនខាងត្បូង ” បច្ចុប្បន្ននេះការចរចាស្ដីពីការបង្កើត ” ” ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ” ក៏កំពុងតែត្រូវមានវឌ្ឍនភាពយ៉ាង ” សកម្ម។ តើលោក មានមតិយ៉ាងណាដែរចំពោះរឿងនេះ?

លោកឯកអគ្គរដ្ឋទូតចិន៖ លោកនាយករដ្ឋមន្ត្រីចិន បានសង្កត់ធ្ងន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិន ខាងត្បូង ការពារសេរីភាពក្នុងការធ្វើនាវាចរណ៍ និង ការហោះហើរលើសមុទ ចិនខាងត្បូង គឺសមស្របជាមួយអត្ថប្រយោជន៍រួមនៃបណ្តាភាគី ហើយសេរី- ភាពនៃការធ្វើនាវាចរណ៍ និង ការហោះហើរលើសមុទ្រចិនខាងត្បូងមិនមែន ជាបញ្ហាទេ បានចង្អុលបង្ហាញថាចិនផ្តួចផ្តើមការពារសន្តិភាពស្ថិរភាពនៅ សមុទ្រចិនខាងត្បូង និង ការពារច្រកនាវាមានភាពរលូន សហការជាមួយ បណ្តាប្រទេសអាស៊ាន ដើម្បីពន្លឿនជំរុញការចរចាស្តីពីការបង្កើត ” ក្រុម ប្រតិបត្តិសមុទ្រចិនខាងត្បូង ដោយស្របតាមស្មារតីនៃ * សេចក្តីថ្លែង ” ការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង ដែលបាន ចុះហត្ថលេខា និង គោលការណ៍ច្បាប់អន្តរជាតិរួមទាំង ” អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និង

ស្របតាមគោលការណ៍រួមនៃការ

ពិគ្រោះយោបល់។ អំពាវនាវបណ្តាភាគីគោរពកិច្ចខិតខំប្រឹងប្រែងរបស់បណ្តា ប្រទេសក្នុងតំបន់ដើម្បីការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូង គាំទ្រ ប្រទេសក្នុងតំបន់ក្នុងការកសាងសមុទ្រចិនខាងត្បូងឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ។

កាលពី២០ឆ្នាំមុន ចិននិងបណ្តាប្រទេសអាស៊ានបានចុះហត្ថលេខាលើ ” សេចក្តីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាង ត្បូង ” នៅរាជធានីភ្នំពេញ។ ២០ឆ្នាំក្រោយ ចិននិងបណ្តាប្រទេសអាស៊ាន បានរួមគ្នាចេញ ” សេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍លើកទី២០នៃការ ចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅ សមុទ្រចិនខាងត្បូង ” នៅរាជធានីភ្នំពេញ ដែលមានសារៈសំខាន់ពិសេស។ ” សេចក្តីថ្លែងការណ៍ ” គឺជាឯកសារកុងសុងស៊ីសដ៏សំខាន់មួយទៀតដែល ចេញដោយចិននិងបណ្តាប្រទេសអាស៊ាន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ជាសមិទ្ធផលដ៏សំខាន់មួយក្នុងការរម្លឹកខួបអនុ- ស្សាវរីយ៍លើកទី២០ដែលបានចុះហត្ថលេខាលើ ” សេចក្តីថ្លែងការណ៍ ” នៅ ក្នុងឆ្នាំ២០២២នេះផងដែរ បានបង្ហាញថាចិននិងបណ្តាប្រទេសអាស៊ានរួម កម្លាំងគ្នាជាជំនឿចិត្ត និង ការប្តេជ្ញាចិត្តក្នុងការការពារសន្តិភាពស្ថិរភាពនៅ សមុទ្រចិនខាងត្បូង បានបង្ហាញជាថ្មីម្តងទៀតអំពីចិននិងបណ្តាប្រទេស
អាស៊ានមានសមត្ថភាពពេញលេញ មានជំនឿចិត្ត និងឆ្លាតវៃក្នុងការដោះ ស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ .

ភាគីចិនសូមថ្លែងអំណរគុណដោយស្មោះចំពោះកម្ពុជាដែលតែងប្រកាន់ គោលជំហរត្រឹមត្រូវ និង ការប្រកាន់ខ្ជាប់នូវយុត្តិធម៌ និង សច្ចធម៌លើបញ្ហា សមុទ្រចិនខាងត្បូង នេះមិនត្រឹមតែបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ ការពារសន្តិភាពស្ថិរភាពនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ថែមទាំងរួម ចំណែកដ៏សំខាន់មួយទៀតក្នុងការការពារសុខុមាលភាព ស្ថិរភាព និងការ អភិវឌ្ឍន៍សម្រាប់ទំនាក់ទំនងចិន-អាស៊ាន។

សំណួរ៖ ឆ្នាំក្រោយឆ្នាំ២០២៣គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា តើ លោក មានការរំពឹងទុក យ៉ាងណាដែរសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិន និង កម្ពុជា នាពេល អនាគត?
លោកឯអគ្គរដ្ឋទូតចិន៖ ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូ ល្អ និងបងប្អូនល្អ គឺជាមិត្តដែកថែបដែលគាំទ្រគ្នាយ៉ាងមុតមាំទៅវិញទៅមក ក៏ ជាសហគមន៍វាសនារួម ដែលជួយគ្នាទៅវិញទៅមករួមសុខទុក្ខជាមួយគ្នា។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់នៃប្រទេសទាំងពីរ និង ការខិតខំ ប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈាន ចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម បានក្លាយជាគំរូ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print