លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ២០២៣

ចែករំលែក៖

ខេត្ត​កណ្ដាល​​៖​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រីក្រុមការងារ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ នាស្នាក់ការគណបក្សស្រុកពញាឮ ។

បន្ទាប់ពីលោកប្រធានគណបក្សស្រុកពញាឮ បានឡើងអានសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ លោករដ្ឋមន្រ្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអណត្តិទី ៥ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ឆ្លុះបញ្ចាំង និងបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្តល់យុត្តិធម៌របស់ប្រជាពលរដ្ឋ ចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា លើមូលដ្ឋានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ។

ក្រោម​ការ​ដឹក​នាំ​ប្រកបដោយ​កិត្តិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ការ​ដោះ​ស្រាយ​ និង​ទប់ស្កាត់​បាន​ទាន់​ពេល​វេលា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីត​-១៩​ និង​ពេល​ថ្មីៗ​នេះ​ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ ។

...

ជាមួយគ្នានេះ ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នាថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រុមការងារទាំងអស់ត្រូវបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយបន្តដោះស្រាយ និងព្យាយាមលុបបំបាត់ កាត់បន្ថយភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ​មាន​ការថ្នាំងថ្នាក់ និង​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ការ​រក្សា​កំលាំង​ចាស់​ និងពង្រីកកំលាំង​ថ្មី​ ឈាម​ថ្មី​ ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ ដើម្បីធានាបានមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សប្រជាជន ៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print