បើករថយន្តចុះពីលើស្ពានព្រែកព្នៅលឿនជ្រុលទៅបុករថយន្តធុនធំពីក្រោយបណ្ដាលឱ្យខ្ទេចរថយន្តមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនចុះពីលើស្ពានព្រែកព្នៅជ្រុលទៅបុករថយន្តធុនធំពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ ចំណែករថយន្តធុនធំវិញបានបន្តបើកទៅមុខបាត់ស្រមោល សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចលើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាតាកូម៉ាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-6124 បើកបរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ រួចបានបើកឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនខណៈពេលមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តធុនធំមួយគ្រឿង មិនចាំស្លាកលេខ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តតាកូម៉ាខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែករថយន្តធុនធំវិញ បានដាច់កាងធ្លាក់នៅកន្លែងកើតហេតុ រួចបន្តល្បឿនបើកទៅមុខបាត់ស្រមោលសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យឃើញថាមិនប៉ះពាល់ ទៅលើអ្នកដទៃ និងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

       

ដោយ៖ ជ្រោយពេជ្

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print