មិនបាច់រង់ចាំ​បង់​-អាប់ប្រាក់​ នាំកកស្ទះ​ ខាតពេល! បញ្ចូលប្រាក់ក្នុងផ្លាកលេខ​ មុនចូលប្រេីប្រាស់ផ្លូវល្បឿនលឿន​

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានព្យាយាម បង្កើតកម្មវិធីដើម្បីអោយអ្នកបើកបរតាមផ្លូវល្បឿនលឿន ងាយស្រួល រហ័សបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងនោះដោយបញ្ជាក់ប្រាប់ថា, មិនបាច់រង់ចាំ​បង់​-អាប់ប្រាក់​ នាំកកស្ទះ​ ខាតពេល!

ក្រសួងសាធារណការនិងដឹកជញ្ជូនបន្តថា, បញ្ចូលប្រាក់ក្នុងផ្លាកលេខ​ មុនចូលប្រេីប្រាស់ផ្លូវល្បឿនលឿន​ តាមកម្មវិធី​ mobile banking ឬទៅបញ្ជរគ្រឹះស្ថានធនាគារ​ ទាំងនេះ​ តាមវិធីងាយៗ https://ew.mpwt.gov.kh

ក្រសួងសាធារណការនិងដឹកជញ្ជូន លើកឡើងថា, កុំភ្លេច! បញ្ចូលប្រាក់ ឬប្រេីផ្លូវរួច​ សូមស្គេន​ QR Code លេីឆៀក​ឡាន ឬបណ្ណម៉ូតូ​ ដេីម្បី​ តាមដានទឹកប្រាក់នៅសល់​ ។ 

សូមរម្លឹកថា, ក្រសួងសាធារណការនិងដឹកជញ្ជូន កន្លងទៅតែធ្វើការពន្យល់ថា, បញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈ Mobile Banking មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន តាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចូលចេញភ្នំពេញ និងព្រះសីហនុ ដើម្បីចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៤ វិច្ឆិកា ២០២២ តទៅ 

ដើម្បីបង្កនូវភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយកាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រោងនឹងធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចធ្វើការចូលចេញ និងការទូទាត់សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមយៈកាមេរ៉ាចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន លោកអ្នកអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាម កម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank) ។ សូមចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបាន តាម https://ew.mpwt.gov.kh 

លោកអ្នកបញ្ជូលបញ្ចូលសមតុល្យទឹកប្រាក់តាមរយៈផ្លាកលេខសម្គាល់យានយន្តមុនពេលចូលប្រើប្រាស់ផ្លូវ (License Plate Top-Up) ដែលមានទម្រង់ដូចគ្នាទៅនឹងការបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ (Mobile Top-Up) ហើយអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

សូមចងចាំថា៖ ការដាក់ដំណើរការសាកល្បងនេះ ធ្វើនៅតាមច្រកខាងស្តាំដៃបំផុត នៃស្ថានីយភ្នំពេញ និងស្ថានីយក្រុងព្រះសីហនុតែប៉ុណ្ណោះ ។

ដើម្បីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយអនុលោមភាព ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រាល់យានយន្តដែលចូលទៅប្រើប្រាស់ផ្លូវល្បឿនលឿន តម្រូវឱ្យបំពេញនូវលក្ខខណ្ឌដូចតទៅ៖

  ត្រូវមានការចុះបញ្ជី និងបំពាក់ផ្លាកលេខសម្គាល់ត្រឹមត្រូវ

  ត្រូវមានលតាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាព (ករណីរថយន្ត)

  ត្រូវមានលតាបត្រទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំចាប់ពី 500cc ឬប្រើប្រាស់ថាមពលអគ្គិសនី ចាប់ពី 27kW ឡើងទៅ (ករណីទោចក្រយានយន្ត)។ 

លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតបន្ថែម ដោយធ្វើការទាក់ទងទៅកាន់៖

  1399 (សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម)

  1275 (សម្រាប់ព័ត៌មានទូទៅ) ៕

      

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print