ជិះម៉ូតូដេញធាក់គេបែរជារេចង្កូតម៉ូតូខ្លួនឯងជ្រុលបុករថយន្តចំពីមុខពេញទំហឹងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងដេញធាក់ម៉ូតូ២គ្រឿងទៀតមិនដួលបែរជារេចង្កូតម៉ូតូខ្លួនឯងជ្រុលទៅបុករថយន្តFord Rangerមួយគ្រឿងចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្លឹប(DOT) តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់C-125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខភ្នំពេញ1JT-9610 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ទិសដៅពីកើតលិច បានដេញធាក់ម៉ូតូ២ គ្រឿងទៀតខណៈបើកស្របទិសដៅគ្នាតែមិនដួល បណ្ដាលឲ្យរេចង្កូតម៉ូតូខ្លួនឯងជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកFord Ranger ពណ៌សពាក់ស្លាកលេខកម្ពុជាCHANY-18 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់។ភ្លាមនោះត្រូវបានរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print