ប៉ៃលិន ៖បើតាមសម្តី របស់ ប្អូន យន់ ប្រុស ភេទប្រុស ដែលកំពង់សម្រាកព្យាបាលនៅពេទ្យឯកជន ក្រុងបាត់ដំបង, បានថតជាវីដេអូ កាលពីថ្ងៃទី១៩ខែ១១ឆ្នាំ២០២២នៅពេទ្យឯកជនក្រុងបាត់ដំបង។ ប្អូន ប្រុសទាំងពីរនាក់គាត់កើតទុក្ខមិនសុខចិត្ត ដោយអ្នកបើកបររថយន្ត ម៉ាកFordចោទប្រកាន់ថា ជិះម៉ូតូយកដុំឥដ្ឋ២ដុំគប់រថយន្ត ខឹងបើករថយន្តលឿនតាមពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យជនរងទាំងពីរនាក់ដួលធ្លាក់ពីលើដងផ្លូវ ដោយមិនដឹងមូលហេតុ កាលពីរាត្រីម៉ោង១និង ១០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចខាងកើតហេតុ ប៉ុស្តិ៍ទូរសព្ធ ០១៦ លើដងផ្លូវជាតិលេខ៥៧.ក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមជនរងគ្រោះ យន់ ប្រុស បាន
ប្រាប់តាមវីដេអូបន្តថា- ខ្លួនកំពុងទទួលរងភាពអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់អ្នកបើកបររថយន្ត Ford បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកសាលាក្រៅពីបទ ថា យកដុំឥដ្ឋ២ដុំគប់ទៅលើរថយន្តរបស់គេ រួចថាបានជិះម៉ូតូគេចខ្លួនតាមដងផ្លូវ និងបណ្តាលឱ្យ អ្នករថយន្តខឹងបើកទៅបុកពេញទំហឹង
បណ្ដាលឲ្យបែកតែម្ដង,ករណីនេះវាមិនមែនជារឿងពិតនោះទេ ។ (តាមវីដេអូ យន់ ប្រុសជាអ្នកបើកម៉ូតូ)ម៉ាកហង់ដាទ្រីមពណ៍ក្រហម ពាក់ស្លាកលេខប៉ៃលិន1C-5782,អ្នកបើកម៉ូតូ ឈ្មោះ យន់ ប្រុស ភេទប្រុសអាយុ២៣ ឆ្នាំ មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន.ក្រុងប៉ៃលិន(រងគ្រោះបាក់ជើងឆ្វេងនិងក្បាល)(កំពុងសម្រាកព្យាបាលនៅពេទ្យឯកជនក្រុងបាត់ដំបង។
អ្នករួមដំណើរឈ្មោះ យន់ ពេងឡង ភេទ
ប្រុសអាយុ២២ឆ្នាំមុខរបរស៉ីឈ្នួលផ្សារដែ
កឲ្យពូ,នៅភូមិប៉ាហ៉ីក្បូង,សង្កាត់ប៉ៃលិន
ក្រុងប៉ៃលិន។(រងរបួសធ្ងន់សល់តែដង្ហើម
ចង្រិតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។បើតាមប្អូនស្រីម្នាក់ឈ្មោះ វិចិត្រ ផល្លា ជាភរិយាជនរងគ្រោះលោកយន់ ប្រុស ដែលមានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ខេត្តប៉ៃលិនបានឱ្យថា ប្តីរបស់ប្អូន ស្រីបានសុំទៅដើរលេង និងផឹកស៊ីជាមួយ មិត្តភ័ក្ដិ
នៅខាងក្រៅផ្ទះតែមិនបានយកដុំឥដ្ឋទៅគប់រថយន្តរបស់គេទេ ព្រោះប្អូនស្រីដឹងពីអត្តចរិតប្តីគាត់ច្បាស់ ដូចនេះ ប្អូនស្រីស្នើសុំដល់អាជ្ញាធរ មានសមត្ថកិច្ច ជួយរកភាពយុត្តិធម៌ជូនគ្រួសារគាត់និងប្អូនប្រុស
ម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរ
ពេទ្យខេត្តបាត់ដំបងរងរបួសធ្ងន់ខ្លាំង
បើតាមការឲ្យដឹងពីលោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅ ករណីនេះលោកបានសន្និដ្ឋានថាជាករណីគ្រោះថ្នាក់ចរាចរណ៍ តែក្រោយមកលោកក៏បានអោយដឹងថាមិនមែនជាគ្រោះថ្នាក់ចរចរណ៍ទេគឺរឿងក្មេងទំនើង ។ដូចនេះលោកក៏បានបញ្ជូនសំណុំរឿងនេះទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រោះខាងលោកមានគ្នាតិច និងមានសំណុំរឿងច្រើន។អត្តបទ,ស សារ៉េត