ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណត្រូវបានមនុស្សនៅក្នុងក្លិបរាត្រីចាប់ខ្លួនបានបន្ទាប់ពីជននេះបានបើកការបាញ់ប្រហារបណ្តាលឱ្យមានអ្នកស្លាប់និងរបួស២៣នាក់ ។
ការបាញ់ប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅក្លិប Q for Gays ក្នុងរដ្ឋ Colorado Springs រដ្ឋ Colorado សហរដ្ឋអាមេរិក។ មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និង១៨ នាក់ផ្សេងទៀតបានរងរបួស។
បន្ទាប់ពីទូរស័ព្ទទៅកាន់លេខ 911 វេលាម៉ោង 23:57នាទី ថ្ងៃទី ១៩ ខែវិច្ឆិកា ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង 13:57នាទី ថ្ងៃទី20 ខែវិច្ឆិកា ម៉ោងនៅប្រទេសកម្ពុជា) សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននិងរងរបួស។ ប៉ូលិសរដ្ឋ Colorado Springs បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ប៉ុន្តែមិនបានផ្តល់ហេតុផលសម្រាប់ការវាយប្រហារនោះទេ ខណៈដែលបដិសេធមិនបង្ហាញអំពីប្រភេទកាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារ។
រថយន្តសង្គ្រោះចំនួន១១គ្រឿង ត្រូវបានគេហៅទៅកាន់កន្លែងកើតហេតុដើម្បីយកជនរងគ្រោះទៅមន្ទីរពេទ្យ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃទី ២0 ខែវិច្ឆិកា Club Q បានសម្តែងការដឹងគុណចំពោះការឆ្លើយតបទាន់ពេលវេលារបស់អតិថិជនដែលបានគ្រប់គ្រងខ្មាន់កាំភ្លើង បញ្ចប់ការវាយប្រហារខាងលើ។
ក្នុងឆ្នាំ 2016 ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស៤៩នាក់នៅក្លិបរាត្រីសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅ Orlando រដ្ឋ Florida មុនពេលត្រូវបានបាញ់សម្លាប់ដោយប៉ូលិស៕ ដោយធីរីណា
រូបថត : Reuters