អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជិត៤០០គ្រាប់ក្នុងមួយថ្ងៃ

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលជិត៤០០គ្រាប់នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី២០ ខែវិច្ឆិកា។

រុស្ស៊ីបានដកកងទ័ពរបស់ខ្លួនចេញពីទីក្រុង Kherson ក្នុងខែនេះ ហើយបានផ្លាស់ប្តូរកម្លាំងមួយចំនួនដើម្បីពង្រឹងទីតាំងនៅក្នុងតំបន់ Donbass រួមទាំង Donetsk និង Lugansk ។
ថ្លែងតាមរយៈវីដេអូ លោកប្រធានាធិបតី Zelensky បាននិយាយថា “ការប្រយុទ្ធគ្នាខ្លាំងបំផុតកំពុងកើតឡើងនៅក្នុងតំបន់ Donetsk ។ ទោះបីជាមានការវាយប្រហារតិចជាងថ្ងៃនេះ ដោយសារអាកាសធាតុអាក្រក់ក៏ដោយ ប៉ុន្តែចំនួននៃការបាញ់ផ្លោងកំពុងកើនឡើងកម្រិតខ្ពស់បំផុត។
លោក Zelensky បាននិយាយថា “នៅក្នុងតំបន់ Lugansk យើងកំពុងឈានទៅមុខបន្តិចម្តងៗ។ រហូតមកដល់ពេលនេះ មានការវាយប្រហារដោយកាំជ្រួចប្រហែល ៤00គ្រាប់នៅភាគខាងកើតក្នុងមួយថ្ងៃ” ។
រុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ ប៉ុន្តែសារព័ត៌មានTass បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ដែលបានបញ្ជាក់ថា ការវាយប្រហារមីស៊ីលដ៏ជាក់លាក់របស់យោធារុស្ស៊ីបានបំផ្លាញប្រព័ន្ធកាំភ្លើងធំ HIMARS របស់អ៊ុយក្រែនចំនួនពីរ នៅក្នុងតំបន់ដែលប្រកាសដោយខ្លួនឯង សាធារណរដ្ឋប្រជាមានិត Donetsk (DPR) រុស្ស៊ីក៏បាននិយាយដែរថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ កម្លាំងការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ UAV អ៊ុយក្រែន៦ គ្រឿង និងកាំជ្រួច Olkha ២គ្រាប់ផងដែរ៕ ដោយធីរីណា

...

រូប​ថត​  :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print