ព្រឹកនេះលោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី២៨ ខៃឧសភា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៏ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀងដំណាក់កាល ទី៦ លើកទី៩ និងទិសដៅសម្រាប់អនុវត្តបន្ត។

លោកស្រីក៏បានមានប្រសាសន៍ថា ៖ ការផ្សារភ្ជាប់ខាងមនោសញ្ចេតនាការងារ និងជីវភាពរស់នៅរវាងមន្ត្រីជាមួយសមាជិកគណបក្ស និងមហាជនតាមមូលដ្ឋាន តាមរយៈការជម្រុញកំណែទម្រង់វេទិការសាធារណៈ ការចិញ្ចឹមចលនា ការជួយដោះស្រាយបញ្ហាប្រឈម និងការលំបាកជាក់ស្តែងរបស់ប្រជាជនដូចជា ការកសាងផ្លូវ វត្ត ស្តារប្រឡាយ បូមទឹក ចុះជួយប្រជាពលរដ្ឋជួបគ្រោះថ្នាក់ធម្មជាតិ ខ្វះទឹកផឹក ខ្វះទឹកធ្វើស្រែ គ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ មានជម្ងឺផ្សេងៗជាដើម។ កន្លងមកការងារនេះសុទ្ធតែត្រូវបានមន្ត្រីថ្នាក់ដឹកនាំគណបក្ស ទាំងក្រុមការងារ ទាំងគណបក្សគ្រប់ថ្នាក់ ចុះជួបសំណេះសំណាល និងបានជួយឧបត្ថម្ភជាសម្ភារ ថវិកា បានទាន់ពេលវេលាជានិច្ច ធ្វើឲ្យសតិអារម្មណ៍របស់សមាជិកគណបក្ស និងប្រជាជនមានការប្រែប្រួលជាវិជ្ជមានថែមទៀត បើប្រៀបធៀបទៅនឹងស្ថានភាព ក្នុងដំណាក់កាលបោះឆ្នោត។

លោកស្រីក៏បានស្នើសុំលោកប្រធានគណបក្សខេត្តស្វាយរៀងបន្តជម្រុញផ្សព្វផ្សាយខ្លឹមសារ និងអត្ថន័យក្នុងទំព័រហ្វេសបុក (Facebook) របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបើកវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀតជូនដល់មន្ត្រីបង្គោលរបស់គណបក្ស ដើម្បីងាយស្រួលយកទៅអប់រំបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

13269278_241869096191800_8844560947374353339_n

13307341_241869172858459_635873900672100523_n

13321801_241869159525127_2178877906878275417_n

13325666_241869432858433_2289586655841661057_n

13319901_241869399525103_8606415588561779208_n

13319918_241869326191777_3572230974512486130_n

13259990_241869106191799_2532048853105617668_n

13254541_241869446191765_2041586266044292302_n

13315635_241869499525093_7236275100512048481_n

13307197_241869216191788_6333412582184947405_n

13321699_241869206191789_4308228165730477965_n

13245441_241869386191771_3767486310435612516_n

ដោយ៖ សុវណ្ណារ៉ា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print