ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២២ មានរៀបចំពិធីសម្ពោធការហោះហើរត្រង់ភ្នំពេញ-យុំាងហ្គោន របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (Myanmar Airway International)។
កម្មវិធីនេះត្រូវបានរៀបចំឡើង នៅសណ្ឋាគារ ណាហ្គា វើល ១ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ធីត លីន អន (Thit Linn Ohn) ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា និង ថ្នាក់ដឹកនាំក្រុមហ៊ុន Myanmar Airway International បានអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងឱកាសនោះ ហើយជំនាញក៏បានធ្វើបទបង្ហាញពីលម្អិតពីសេវាកម្មនៃការបើកដំណើរការជើងហោះត្រង់ភ្នំពេញ-យុំាងហ្គោននេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បើតាមមន្ត្រីក្រុមហ៊ុនបានឲ្យដឹងថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនធ្លាប់បានដំណើរម្តងរួចហើយ ពីរាជធានីភ្នំពេញ ទៅទីក្រុងយុំាងហ្គោន និងពីទីក្រុងយុំាងហ្គោន មកភ្នំពេញវិញ ព្រមទំាងពីសៀមរាប ទៅទីក្រុងយុំាងហ្គោន និងពីក្រុងយុំាងហ្គោន មកសៀមរាបវិញ ប៉ុន្តែដំណើរការបានប្រមាណ២ឆ្នាំ ក៏ផ្អាកទវិញ។
រហូតមកដល់ថ្ងៃទី២៣ វិច្ឆិកា ២០២២នេះ ទើបបើកដំណើរឡើងវិញ ហោះហើរត្រង់ពីក្រុងយុំាងហ្គោន មករាជធានីភ្នំពេញ ។ ជាមួយនឹងការបើកសម្ពោធជើងហោះហើរលើកដំបូងនេះដែរ សម្រាប់ជើងហោះត្រង់ពីយុំាងហ្គោនមកភ្នំពេញ និងពីភ្នំពេញទៅយុំាងហ្គោន គឺមានរៀងរាល់ថ្ងៃពុធ ថ្ងៃអាទិត្យ ៕ ដោយ រ៉ារ៉ា