ម៉ិចស៊ីកូត្រូវធ្វើការធ្ងន់ដោយប៉ះក្រុមខ្លាំងប៉ូឡូញនៅល្ងាចនេះក្នុងពូល C

ចែករំលែក៖

ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាចាប់ប្រកួតវគ្គជម្រុះតាមពូលនៅល្ងាចថ្ងៃនេះ មានការប្រកួតក្នុងពូល C ដោយក្រុមម៉ិចស៊ីកូត្រូវប្រជែងគ្នាយក៣ពិន្ទុជាមួយក្រុមខ្លាំងប៉ូឡូញ

សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងពូល C នេះ ក្រុមម៉ិចស៊ីកូនិងប៉ូឡូញ ត្រូវប្រកួតនៅពហុកីឡដ្ឋាន Stadium 974 ទីក្រុង Doha ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះគេមើលឃើញថា ក្រុមទាំង២មានគីឡូប្រហាក់ប្រហែលគ្នា ប៉ុន្តែប៉ូឡូញហាក់មានប្រៀបច្រើនជាងគូប្រកួតដោយសារមានកីឡាករសំខាន់ៗច្រើនលេងនៅលីកកំពូលៗនៅអឺរ៉ុប បើទោះបីជាមានប្រវត្តិប្រកួតនៅ World Cup តិចជាងម៉ិចស៊ីកូក៏ដោយ

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

ម៉ិចស៊ីកូ

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៧ដងចាប់ពីតាំងពីឆ្នាំ១៩៣០ដោយធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ដង និងឡើងដល់វគ្គ១៦ក្រុមចុងក្រោយចំនួន៧ដង។ ក្រៅពី World Cup ម៉ិចស៊ីកូ ធ្លាប់គ្រងជើងឯកពានរង្វាន់ CONCACAF Championship & Gold Cup រហូតដល់១១ដង ក្នុងចំណោមការបង្ហាញខ្លួន២៤ដង

គ្រូបង្វឹក ៖ លោក Gerardo Martino

អ្នកចាំទី ៖ Guillermo Ochoa (Club America), Alfredo Talavera (Juarez), Rodolfo Cota (Leon)

ខ្សែការពារ ៖ Jorge Sanchez (Ajax), Kevin Alvarez (Pachuca), Nestor Araujo (Club America), Johan Vasquez (Cremonese), Hector Moreno (Monterrey), Cesar Montes (Monterrey), Gerardo Arteaga (Genk), Jesus Gallardo (Monterrey)

ខ្សែបម្រើ ៖ Andres Guardado (Real Betis), Hector Herrera (Houston Dynamo), Charly Rodriguez (Cruz Azul), Erick Gutierrez (PSV Eindhoven), Luis Chavez (Pachuca), Edson Alvarez (Ajax), Orbelin Pineda (AEK Athens), Luis Romo(Monterrey)

ខ្សែប្រយុទ្ធ ៖ Alexis Vega (Guadalajara), Hirving Lozano (Napoli), Raul Jimenez (Wolves), Roberto Alvarado (Guadalajara), Uriel Antuna (Cruz Azul), Henry Martin (Club America), Rogelio Funes Mori (Monterrey)

៥ប្រកួតចុងក្រោយរស់ម៉ិចស៊ីកូហាក់ធ្វើមិនបានល្អគឺ ឈ្នះ២ប្រកួត និងចាញ់។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិម៉ិចស៊ីកូគឺ ចាញ់ក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ឈ្នះអ៊ីរ៉ាក់ ៤ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងចាញ់ស៊ុយអែត ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

ប៉ូឡូញ

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៩ដងចាប់តាំងពីឆ្នាំ១៩៣៨ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ចំនួន២ដង (១៩៧៤, ១៩៨២) និងឡើងដល់វគ្គ១៦ក្រុមចុងក្រោយចំនួន២ដង។ ក្រៅពី World Cup ប៉ូឡូញធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តង (២០១៦) ក្នុងពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ)

គ្រូបង្វឹក ៖ លោក Czesław Michniewicz

អ្នកចាំទី ៖ Bartlomiej Dragowski (Spezia), Lukasz Skorupski(Bologna), Wojciech Szczesny (Juventus)

ខ្សែការពារ ៖ Jan Bednarek (Aston Villa), Bartosz Bereszynski(Sampdoria), Matty Cash (Aston Villa), Kamil Glik(Benevento), Robert Gumny (FC Augsburg), Artur Jedrzejczyk(Legia Warsaw), Jakub Kiwior (Spezia), Mateusz Wieteska(Clermont), Nicola Zalewski (Roma)

ខ្សែបម្រើ ៖ Krystian Bielik (Birmingham City), PrzemyslawFrankowski (Lens), Kamil Grosicki (Pogon Szczecin), JakubKaminski (VfL Wolfsburg), Grzegorz Krychowiak (Al-Shabab), Michal Skoras (Lech Poznan), Damian Szymanski (AEK Athens), Sebastian Szymanski (Feyenoord), Piotr Zielinski (Napoli), Szymon Zurkowski (Fiorentina)

ខ្សែប្រយុទ្ធ ៖ Robert Lewandowski (Barcelona), ArkadiuszMilik (Juventus), Krzysztof Piatek (Salernitana), Karol Swiderski (Charlotte FC)

៥ប្រកួតចុងក្រោយរស់ក្រុមប៉ូឡូញគឺ ឈ្នះប្រកួត ស្មើ១ និងចាញ់ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិប៉ូឡូញគឺ ចាញ់ហុល្លង់ ក្រៅផ្ទះ (ជំនួប Nations League), ឈ្នះក្រុមជម្រើសជាតិវែល ក្រៅផ្ទះ (ជំនួបNations League) និងឈ្នះក្រុមឈីលី ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។

ប្រវត្តិជួបគ្នា៤ប្រកួតសម្រាប់គូនេះ

14/11/17 Poland 0-1 Mexico

03/09/11 Poland 1-1 Mexico

28/04/05 Mexico 1-1 Poland

11/06/78 Poland 3-1 Mexico

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ម៉ិចស៊ីកូ ប៉ូឡូញ

ទស្សនៈSV: ម៉ិចស៊ីកូ ប៉ូឡូញ

ទស្សនៈAsianB: ម៉ិចស៊ីកូអាចឈ្នះ ។

សូមបញ្ជាក់ថា ម៉ិចស៊ីកូ និងប៉ូឡូញស្ថិតក្នុងពូល C ដែលប្រទេស២ទៀតគឺ អាហ្សង់ទីន និងអារ៉ាប៊ីសាអ៊ូឌីត។ ការប្រកួតនេះធ្វើឡើងនៅវេលាម៉ោង៨យប់ម៉ោងនៅកម្ពុជានាថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២២នេះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print