សម្តេចចក្រី ហេង សំរិន និងប្រធានសភាសមាជិកអាយប៉ា អញ្ជើញវាយហ្គោលមិត្តភាព សាមគ្គីភាពក្នុងគ្រួសារស្ថាប័ននីតិប្បញ្ញត្តិ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា(AIPA) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញវាយកូនហ្គោល ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពគ្រួសារអាយប៉ាឲ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។

កីឡានាំមកនូវសុខភាពនិងមិត្តភាព។ ជាប្រពៃណី ថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា តែងតែឆ្លៀតឱកាសនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ លេងកីឡារួមគ្នានៅក្នុងការពង្រឹងចំណមិត្តភាពនិងសាមគ្គីភាព រវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិក្នុងគ្រួសារអាយប៉ា។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២២។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកដោយចីរភាព។

...

សមាជិករបស់ AIPA រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print