រថយន្ដផ្ទុះកង់លើផ្លូវល្បឿនលឿន បុករនាំងចែកទ្រូងផ្លូវអស់៦ផ្ទាំង ខ្ទេចមួយកំណាត់មុខ សំណាងល្អអត់គ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

កំពង់ស្ពឺ៖ នៅវេលាម៉ោង ៣:៣​០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥២​-៥៣  ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុ​កភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីរថយន្ដផ្ទុះកង់លើផ្លូវល្បឿនលឿន បុករនាំងចែកទ្រូងផ្លូវអស់៦ផ្ទាំង ខ្ទេចមួយកំណាត់មុខ សំណាងល្អអត់គ្រោះថ្នាក់ដល់មនុស្ស ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ នេះម៉ាក LEXUS GS300 ពាក់ស្លាកលេខ ភ្នំពេញ2BM-2573 បើ​កបរដោយឈ្មោះ សយ ចាន់ភក្តី ភេទប្រុសអាយុ​២៦ឆ្នាំ​ នៅភូមិទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេ​ត្តកំពង់ស្ពឺ​ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅ​បុករនាំងសុវត្តិភាព (ទ្រូងកណ្តាល) បណ្ដាលឱ្យខូចខាតរនាំងសុវត្តិភាព​៦ ផ្ទាំង ស្មេីនឹងប្រវែង ២៤ម៉ែត្រ និងខូចរថយន្ដ​យ៉ាង​ដំណំ​។

បើយោងតាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​រងនគរបាល​ស្រុក​ភ្នំស្រួច​ ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ បានឱ្យដឹងថា , ករណីគ្រោះថ្នាក់​ខាងលេី​បណ្ដាលមកពីបែកកង់​រថយន្ត​ និងជាមួយកត្ដាធ្វេសប្រហែ​ស បេីកលឿន​ធ្វើ​ឱ្យការទប់លំនឹងមិនជាប់បាត់ម្ចាស់ការ​តែ​ម្ដង ប៉ុន្តែមិនគ្រោះថ្នាក់ដល់មនុស្ស​ទេក្នុងហេតុការនេះ។

បច្ចុប្បន្ន រថយន្ត​បានយកទៅរក្សាទុកនៅក្រុម​ហ៊ុ​នផ្លូវល្បឿនលឿននៅK26 ស្រុកសំរោងទង ដើ​ម្បីរងចាំដោះស្រាយសំ​ណងការខូចខាតជូនក្រុមហ៊ុន​ ទៅតាមទំហំ នៃការប៉ះពាល់ រហូតដល់២៤ម៉ែត្រ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print