សហភាពសហព័ន្ធយុវជនកម្ពុជា : (ចេះជួយគ្នាក្នុងគ្រាលំបាក )

ចែករំលែក៖

ភ្នំពេញ : សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះលើផេកផ្លូវការ នៅព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងថា, ក្នុងស្មារតីចេះជួយគ្នាក្នុងគ្រាលំបាក មិនថានៅក្នុងកាលៈទេសៈណាក៏ដោយ សហភាពសហព័ន្ធយុវជនកម្ពុជាតែងតែនៅក្បែរ និងចូលរួមជាមួយអាជ្ញាធរដើម្បីកិច្ចការសង្គម និងសប្បុរសធម៌នានាក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក។ ក្នុងពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលទទួលរងផលប៉ះពាល់នូវវិបត្តិសុខភាពសាធារណៈដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នូវក្នុងឆ្នាំ២០២០ និង ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីសម្រួលដល់ការលំបាកនានរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, លើសពីនេះទៅទៀតសម្ព័ន្ធគ្រូពេទ្យស័្មគ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគ្រូពេទ្យស័្មគ្រ លោក ហ៊ុន ម៉ានី បានចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ និងចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមគោលដៅដែលបានកំណត់ដោយក្រសួងសុខាភិបាល។ ស្របពេលជាមួយគ្នានេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជាក៏តែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋចូលរួមជួយសម្រួលទៅតាមលទ្ធភាពនៅភាពដែលមានគ្រោះមហន្ដរាយធម្មជាតិនានាដូចជាគ្រោះទឹកជំនន់ និងខ្យល់​កន្ត្រាក់ជាដើម ៕​

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print