នគរបាលស្រុកសង្កែ​ បង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោង​តាមរបាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅយប់ថ្ងៃ​ទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍​ទោ​ ​យុត​ តុងហូ​ អធិការនគ​រ​បាលស្រុ​ក​សង្កែ​ បានដឹកនាំ​កម្លាំង​ផ្នែក​ប្រឆាំងគ្រឿងញៀន​ស្រុក​ ចុះបង្ក្រាបករណីរ​ក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់​ស្តែង ដោយឃាត់ជនសង្ស័យ​ម្នាក់​។

របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ៣រសៀល​ថ្ងៃទី២២​ ខែវិច្ឆិកា​នេះ​ នៅចំណុចក្រុម០៤ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបា​ត់ដំបង។ ​

ជនសង្ស័យមានឈ្មោះ ជុំ រស្មី ភេទប្រុស អាយុ​ ៣​៧​​ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិ​ល ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន​០១ថង់ ទម្ងន់៣,៩០ក្រាម ទាំងសំបកថង់សង្ស័យមានសារធាតុញៀន

-ប្រាក់រៀលចំនួន៥០,០០០រៀល(ប្រាំមុឺនរៀល)

-ទូរសព្ទ័ដៃ០២គ្រឿងចាស់

-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឃ្លីកពណ៌សសេរីឆ្នាំ២០២១ ស្លាកលេខ បាត់ដំបង1AN4543លេខតួ-លេខ ម៉ាស៊ីន ND125ME9004357

បច្ចុប្បន្ននគរបាលស្រុកកំពុងកសាងសំណុំរឿងចាត់ ការបន្តតាមនីតិវិធី​ច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print