ខេត្តបាត់ដំបង៖ បុរសម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅឯស្រុកគាស់ក្រឡ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្រុម០១ ភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទូច សូនីតា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមសថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លា ចំនួន០៤ថង់ សង្ស័យមានសារធាតុញៀន។
-ម្សៅក្រាមពណ៌ក្រហមច្រកក្នុងថង់ប្លាស្ទិកសថ្លា ចំនួន ០១ថង់ សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០២គ្រឿង ចាស់
-កាំភ្លើងកែឆ្នៃចំនួន០១
-កាំបិតដាវចំនួន០១
-ដែកកេះ ចំនួន០៥
-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី