អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នាថ្ងៃ​ទី​២២​ ខែវិច្ឆិកានេះ!​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២០៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​អង្គារ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នាថ្ងៃ​ទី​២២​ វិច្ឆិកា​នេះ ចំនួន​គោលដៅ​សរុប​ ១៦៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.១៣៧​គ្រឿង​ ម៉ូតូ​ចំនួន​ ១.៧៤៨​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ២០៨​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១៦៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​ដោយឡែក​ក្នុង​រយៈពេល​២២​ថ្ងៃ​(​ថ្ងៃ​ទី​០១-២២​ ខែវិច្ឆិកា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៣៧.៥២៤​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៣.៨៦៩​គ្រឿង​ ម៉ូតូ​មាន​ចំនួន​ ៣.៣២២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

...

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​២២​ថ្ងៃ​នៃ​ខែវិច្ឆិកា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print