បុរសម្នាក់បេីករថយន្តបុកគល់ស្ពានស្ទឹងមានជ័យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត មួយគ្រឿងក្នុងល្បឿនលឿនទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបាន្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាស្តាពណ៌សពាក់ស្លាកលេខភ្នំពេញ 2T 8969 ធ្វើដំណើរតាមផ្លូវមុនីរ៉េតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតបុក គល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យរងការខូចខាតសំណាងមិនមានមនុស្សរងរបួស។

...

ក្រោយកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចធ្វើការស្ទូចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print