នគរបាលខេត្តកំពង់ចាមចុះបង្រ្កាបអំពើសញ្ចារកម្មនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាឱ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដោយមានការសម្របសម្រួល និងដឹកនាំដោយ លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ឆន ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាមេការ និងនារីរកស៊ីផ្លូវភេទ០២នាក់ (អនីតិជន០១ នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើសាកសួរតាមនីតិវិធី។
ក្រោយពីសាកសួរ និងដោយមានការចូលរួមនីតិវិធីពីសំណាក់ភ្នាក់ងារសង្គមកិច្ចអមនឹងជនរងគ្រោះជាអនីតិជន ដោយមានបញ្ជាពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះ ឆន ធី ពីបទ សញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២១/១១/២០២២ វេលាម៉ោង១៨:៣០នាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
វត្ថុតាងដកហូតបាន គឺមានស្រោមអនាម័យប្រើប្រាស់រួចចំនួន០៥ និងមិនទាន់ប្រើចំនួម០៦ស្រោម។
ចំពោះជនរងគ្រោះជាអនីតិជន សមត្ថកិច្ចយើងបានប្រគល់ជូនអង្គការមេត្រីអន្តរជាតិតាមរយៈមន្ទីរសង្គមកិច្ច ហើយអង្គការនេះក៏បានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារវិញដែរ។

សញ្ចារកម្ម, បទសញ្ចារកម្ម
សញ្ចារកម្ម គឺជាអំពើ ៖
១-ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ ។
២-ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ។
៣-ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ ។
៤-ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ ។
សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ៕

...

ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print