អាហ្សង់ទីនរងបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងអារ៉ាប៊ីសាអ៊ូឌីត ខណៈម៉ិចស៊ីកូនិងប៉ូឡូញបានម្នាក់១ពិន្ទុក្នុងការប្រកួតបើកឆាកពូលC

ចែករំលែក៖

ក្រុមអារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាក្រុមដ៏ក្លាហាន និងអស្ចារ្យក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup កាលពីរាត្រីថ្ងៃទី២២ខែវិច្ឆិកា ខណៈដែលពួកគេបានតាមពីក្រោយយកឈ្នះក្រុមអាហ្សង់ទីនក្នុងការប្រកួតបើកឆាកពូល C នៅទីក្រុង Lusail

 ចំណាត់ថ្នាក់ទី៥១នៅលើ FIFA Ranking ក្រុមអារ៉ាប៊ីសាអ៊ូឌីតអាចធ្វើបានល្អ ខណៈនៅតង់ទី១ ខ្សែប្រយុទ្ធ Lionel Messi បានបើកការស៊ុតបញ្ចូលទីក្នុងបាល់ប៉េណាល់ទីនាំមុខនៅនាទីទី១០ មុនពេលដែលក្រុមអារ៉ាប៊ីសាអ៊ូឌីតរកបាន២គ្រាប់វិញនៅតង់ទី២។

 ក្រុមអារ៉ាប៊ីសាអ៊ូឌីត បានវាយបកទៅលើគូប្រកួតរបស់ខ្លួន ក្នុងរយៈពេល១០នាទីដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីចាប់ផ្តើមប្រកួតតង់ទី២ដោយកីឡាករ Saleh Al-Shehri បានស៊ុតបាល់បញ្ចូលទីតាមស្មើ នៅនាទីទី៤៨ ហើយកីឡាករ Salem Al Dawsari បានស៊ុតបាល់បញ្ចូលទីនាំ១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៥៣ដើម្បីបង្កឱ្យមានភាពចលាចលនៅលើទីលាន។

 ក្រុមអាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Lionel Scaloni បានចូលក្នុងការប្រកួតក្នុងចំណោមក្រុមដែលលេចធ្លោកដោយក្រុមនេះមិនចាញ់ក្នុង៣៦ ប្រកួត ដែលរាប់បញ្ចូលទាំងការឈ្នះពានរង្វាន់ Copa America ឆ្នាំ២០២១ផងដែរ។ ប៉ុន្តែអាហ្សង់ទីនបានបែរជាបរាជ័យក្រោមថ្វីជើងក្រុមមកពីតំបន់អាស៊ីក្នុងវគ្គជម្រុះតាមពូលជាលើកដំបូងនៅ World Cup ឆ្នាំនេះទៅវិញ។

 ឥឡូវនេះអាហ្សង់ទីនមានអ្វីៗគ្រប់យ៉ាងដែលត្រូវធ្វើដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេចំពោះជ័យជម្នះជាសកលលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦ ហើយផ្តល់ឱ្យ Messi នូវការបញ្ចប់ដ៏សមស្របទៅនឹងអ្វីដែលទំនងជាការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយរបស់គាត់។

 ដោយឡែកការប្រកួតក្នុងពូល C នេះដែរ ក្រុមម៉ិចស៊ីកូបានត្រឹមស្មើជាមួយក្រុមប៉ូឡូញក្នុងការប្រកួតកាលពីរាត្រីថ្ងៃអង្គារដោយក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុនៅក្នុងពូល គ្រាន់បើជាងអាហ្សង់ទីនដែលមិនទទួលបានពិន្ទុក្នុងការប្រកួតជម្រុះដំបូង។

 ក្រោយពីបរាជ័យនេះក្រុមអាហ្សង់ទីនត្រូវប៉ះម៉ិចស៊ីកូនៅថ្ងៃសៅរ៍ ខណៈអារ៉ាប៊ីសាអ៊ូឌីតត្រូវប៉ះប៉ូឡូញនៅថ្ងៃជាមួយគ្នានោះដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print