បុគ្គលិកកាស៊ីណូម្នាក់ជិះម៉ូតូបុកប៉ះរនាំងបាំងការដ្ឋានធ្វើផ្លូវក្រោមដីនៅក្រុងបាវិតស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសជាបុគ្គលិកកាស៊ីណូម្នាក់បានស្លាប់បោកក្បាលនឹងកន្លែងគួរឲ្យសង្វេគបំផុតខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកប៉ះរនាំងបាំងការដ្ឋានធ្វើផ្លូវក្រោមដីនៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះ អ៊ុក ចាន់ធឿន  អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិរោងស្នោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Wave ពណ៌ខ្មៅលាយខៀវ គ្មានស្លាកលេខ និងមិនពាក់មួកសុវត្តិដោយធ្វើដំណើរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ បុកប៉ះរនាំងបាំងការដ្ឋានធ្វើផ្លូវក្រោមដីបណ្តាលអោយដួលបោកក្បាលបែក លលាដ៏ស្លាប់នៅកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្ដង។

...

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ។
ចំណែកមធ្យោបាយធ្វើដំណើរសមត្ថកិច្ចបានអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ពីមូលហេតុបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print