ត្រៀម​បញ្ជូនខ្លួន​មុខសញ្ញាឆក់ទ្រព្យសម្បត្តិតាមដងផ្លូវចំនួន​០៦នាក់យ៉ាងសកម្មនាពេលកន្លងមក​ ទៅតុលាការខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំងសមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង​ បានឃាត់ខ្លួន​ក្រុម​មុខសញ្ញាឆក់ទ្រព្យសម្បត្តិតាមដងផ្លូវចំនួន​០៦នាក់យ៉ាងសកម្មនាពេលកន្លងមក​ក្នុងក្រុងបាត់ដំបង​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងបង្ហាញ​មុខជា​សាធារណៈ​ ដើម្បី​ត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ ការឃាត់ខ្លួនក្រុម​មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​២២​ នៅ​ចំណុច​ផ្លូវ​ហាយវេរ​ សង្កាត់​អូរម៉ាល់​ ក្រុង​បាត់ដំបង ​ខេត្ត​បាត់ដំប​ង​។

ក្នុង​ប្រតិបត្តិការ​នោះ​ ដឹកនាំ​ដោយ​លោ​កវរសេនីយ៍ឯក​ឈឿង​ គឹម​សុង​ នា​យ​ការិយាល័យនគរ​បាល​ព្រហ្មទណ្ឌកម្រិតស្រាស​ សហការ​ជាមួយ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថានទម្ងន់​ទោស​(​ ឆក់​យក​កា​បូ​ប​និង​ទូរស័ព្ទ​ដៃ​)​ចំនួន​០៤​ ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួ​ន​០៦​ នាក់​មក​កាន់​ស្នងការដ្ឋាន​ ក្នុងនោះដកហូត​បាន​ម៉ូតូ​០២​ គ្រឿង​និង​ទូរស័ព្ទដៃ​០១​គ្រឿង​នោះគឺ៖

១-ឈ្មោះ​ ខៀវ​ យ៉ា​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ ដំបង​ ។
២-ឈ្មោះ​ ប៊ិន​ ស៊ីណា​ ហៅ​ ឈុយ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំ នៅ​ភូមិ​ព្រែកឆ្តោរ​ ឃុំ​ពាម ឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
៣-ឈ្មោះ​ ឡុង​ លាវ​ ហៅ​ តក់​ ភេ ទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំពាមឯក​ ស្រុក​ឯក ភ្នំ​ ខេត្ត​បាត់ ដំបង​ ។
៤-ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវភេទប្រុ ស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
៥-ឈ្មោះ​ ធឿន​ ថន​ ភេទប្រុស​ អា យុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គង់ទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ ដំបង​។ ​
៦-ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ ភេទប្រុ ស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ តាកុយ​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

ឆ្លងតាម​ចម្លេីយ​សារភាព​របស់​ជនសង្ស័យ​​ ឈ្មោះ​ ខៀវ​ យ៉ា​ និង​ឈ្មោះ​ ប៊ិន​ ស៊ីណា​ ហៅ​ ឈុយ​ បាន​ឆ្លេីយ​សារភាព​ថា​កាល​ពី​ថ្ងៃទី​១៧​ ខែ​ វិច្ឆិ កា​ ឆ្នាំ​ ២០ ២២​ វេលាម៉ោង​ ១៣និង ៤០​ នាទី​ នៅ​ចំណុច​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំ បង​ ខេត្ត​បាត់​ដំបង​ខ្លួន​បាន​ធ្វេី​សកម្មភាព​ជិះ​ម៉ូតូ​០១​ គ្រឿ ង​ម៉ាក​ហុងដា​ ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០ ២០​ ទៅ​ឆក់​យក​កាបូប​ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ថ្លាង​ ស៊ីណាន​ ភេទស្រី​ អាយុ​៣៣​ឆ្នាំ​ដែ លនៅ ក្នុង ​កាបូប​នោះ​មាន​៖​
-​ ទូរស័ព្ទដៃ​ ០១​ គ្រឿង​ម៉ាក​Iphone 7 Plus ពណ៌​ផ្កាឈូក​
-​ សោរ​តេឡេ​ម៉ូតូ​PCX ០១​ គ្រឿង​ ។

​ដោយឡែកជនសង្ស័យ​ ឈ្មោះ​ ឡុង​ លាវ​ ហៅ​ តក់​បាន​ឆ្លេីយ​សារភាពថា​កា លពី​ថ្ងៃទី​២៨​ ខែ​ កញ្ញា​ ឆ្នាំ​២០២២​វេលា ម៉ោង​ប្រមាណ​ ០៧និង៣០​ នាទី​ នៅ​ចំណុច​មុខ​ផ្សារ​ព្រែកតាច្រែង​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែ កនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ខ្លួន​បាន​ធ្វេី​សកម្មភាព​ជិះ​ម៉ូតូ​ ០១​ គ្រឿ​ង​ ម៉ាក​ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ស៊េរី​ឆ្នាំ​២០១៩​ គ្មាន​ស្លាកលេខ​ ទៅ​ ឆក់​យក​ទូរស័ព្ទដៃ​ ម៉ាក​ OPPO ពណ៌​ខ្មៅ​របស់​ជនរងគ្រោះ​០១​នាក់​ មិ​ន​ ស្គាល់​ឈ្មោះ​និង​ទីលំនៅ​ភេទ ស្រី​ អាយុ​ ប្រហែ​ល​ ៥០​ ឆ្នាំ​ហេីយ​ជិះ​គេច​ខ្លួន​បាត់​ ។

​ ចំណែក​ជនសង្ស័យ​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ ឈ្មោះ​ ធឿន​ ថន​ ឈ្មោះ​ ភឿន​ ផល្លី​ ហៅ​ ប៊ឹម​ បាន​ឆ្លេីយ​ថា​ កាល​ពី​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២២​ វេ​លាម៉ោង​ ប្រហែល​ ០១និង២០​ នាទី​រំលងអាធ្រាត្រ​ ឈ្មោះ​ ធឿន​ ថន​ បាន​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ HO​N DA CB 400 CC​ ដែល​ជារបស់​ឈ្មោះ​ភឿន​ផល្លី​ហៅ​ប៊ឹម​ ឌុប​ ឈ្មោះ​ សុខ​ វីរៈ​ ហៅ​ ប៉ាវ​ ធ្វេីស​កម្ម ភាព​ឆក់​យក​កាបូប​ របស់​ជនរងគ្រោះ​ ឈ្មោះ​ ខា​រ៉ូឡាន​ ( CAROLANN ) ភេទស្រី​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​កាណាដា​ មុខរបរ​ ជា​គ្រូបង្រៀន​ភាសា​បរទេស​នៅសាលា​អន្តរជាតិ​ឌូវី​ ដែល​បច្ចុប្បន្ន​ស្នាក់​ នៅ​ផ្ទះ​ជួល​ ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​៖​
-​ ទូរស័ព្ទដៃ​ ម៉ាក​ SAMSUNG GALAXY A22 ពណ៌​ ផ្ទៃមេឃ​ ០១​ គ្រឿង​
-​ កាត​ធនាគារ​ ABA ០១​ សន្លឹក​
-​ ប្រាក់រៀលចំនួន​ ៨០,០០០​ រៀល​ (​ ប្រាំបី​ម៉ឺន​រៀល​ )​

-*វត្ថុតាងដកហូតរួមមាន​៖​
-​ ម៉ូតូ​​ ០១​ គ្រឿង​ ម៉ាក HONDA CLICK ពណ៌​ ស​ ក្រហម​ ស៊េរី​ឆ្នាំ​ ២០២១​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AM-7778
-ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ HONDA CB 400 CC ពណ៌​ ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1HV-7702

-ទូរស័ព្ទដៃ​ ម៉ាក​ Iphone7Plus​០១​គ្រឿង​

​ចំណែក​ម៉ូតូ​០១​គ្រឿង​ម៉ាក​HON DA CLICKខាងលេី​គឺ​កាល​ពី​ថ្ងៃទី​១៣​ ខែ​ វិច្ឆិកា​ឆ្នាំ​២០២២​វេលា​ម៉ោង​ប្រ មាណ១៩និង៤០​នាទី​នៅ​ចំណុច​ភូមិ​បឹង​រាំង​សង្កាត់​អូរម៉ាល់​ ក្រុង​បាត់ដំ បង ​ខេត្ត​បាត់ដំប​ង​ជនសង្ស័យ​​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​០២​នាក់​ទៅ​ឆក់​យក​ទូរស័ព្ទ ដៃ​ម៉ាក​VI​VOពណ៌​ខៀវ​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ រេន​សារឿង​ ភេទស្រី​ អាយុ​ ៤៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កេីតហេតុ​ខាងលេី​ ហេីយ​ក៏​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​ ។

ក្រោយ​ពី​កេីត​ជនរងគ្រោះ​បាន​ស្រែ ក ឱ្យអ្នក​នៅ​ជិត​នោះ​ជួយ​ក៏​មាន​អ្នក​ជិះ​ ម៉ូតូ​ដេញ​តាម​ រហូត​ដល់​ចំណុច​ផ្លូវ​បំបែក​ហាយវេ​ ក៏​ជនសង្ស័យ​ខាងលេី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ហេីយ​ព្យាយាម​រត់​គេច​ខ្លួន​ចោល​ម៉ូតូ​ ទេីបសមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​និង​កំពុង​ធ្វេីការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលេី​មក​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

...

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ បានបង្ហាញមុខជនសង្ស័យទាំងអស់នេះ​ ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ នៅថ្ងៃទី២៣​ ខែវិច្ឆិកា​នេះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print