ប្អូនស្រី មេដឹកនាំ គីម ជុងអ៊ុន ព្រមានអាមេរិកនឹងប្រឈមមុខ “វិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរ”

ចែករំលែក៖

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោកស្រី Kim Yo-jong បានព្រមានថាសហរដ្ឋអាមេរិកនិង ប្រឈមមុខនឹង “វិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរ” ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការសាកល្បងមីស៊ីលឆ្លងទ្វីបនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។

ការអត្ថាធិប្បាយរបស់លោកស្រី Kim Yo-jong ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថ្កោលទោសចំពោះការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។
ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិក Linda Thomas-Greenfield បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងសកម្មភាពអស្ថិរភាពផ្សេងទៀត។
បន្ទាប់ពីកិច្ចប្រជុំ លោកស្រី Thomas-Greenfield ក៏បានអានសេចក្តីថ្លែងការណ៍មួយពីប្រទេសចំនួន ១៤ ដែលគាំទ្រសកម្មភាពដើម្បីកំណត់សកម្មភាពរបស់កូរ៉េខាងជើងនៅក្នុងកម្មវិធីអាវុធរបស់ខ្លួន។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានកោះប្រជុំដើម្បីពិភាក្សាអំពីការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ICBM របស់កូរ៉េខាងជើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា។ វាគឺជាផ្នែកមួយនៃការសាកល្បងមីស៊ីលជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ ដែលអ្នកជំនាញនិយាយថាមានគោលបំណងធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូររបស់ខ្លួន និងផ្តល់នូវឥទ្ធិពលការទូតនាពេលអនាគត៕ ដោយ​ធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print